មាតិកា

I.    សេចក្តីផ្តើម

II.   គោលបំណង

III.  តម្រូវការ

IV.  របៀបបង្កើត Android Project

V.   ជំហានទី១៖ បង្កើត Layout សម្រាប់ Search

VI.  ជំហានទី២៖ សរសេរកូដក្នុង MainActivity

VII. លទ្ទផល

I.          សេចក្តីផ្តើម

នៅក្នុងមេរៀននេះយើងនឹងបង្ហាញលោកអ្នកអំពីការប្រើប្រាស់ AutoCompleteTextView នៅក្នុង Android ដែលអាចអោយលោកអ្នកងាយយល់និងសិក្សាពីលើវាបន្ថែមទៀត។ តើយើងប្រើ AutoCompleteTextView ដើម្បីអ្វី? ដូចដែលលោកអ្នកបានដឹងស្រាប់ហើយ ជាក់ស្តែងនៅក្នុង Search Engine របស់ Google នៅពេលដែលយើងធ្វើការវាយនូវ Keyword ណាមួយដែលចង់ស្វែងរក នោះវានឹងផ្តល់នូវ Suggestion ពាក្យឬក៏ឃ្លាដែលមានន័យស្រដៀងគ្នាមកអោយយើងឃើញ។

II.          គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

  • យល់ដឹងអំពីរបៀបបង្កើត Project នៅក្នុង Android Studio
  • យល់ដឹងពីរបៀបបង្កើត Layout
  • យល់ដឹងអំពីការប្រើប្រាស់ AutoCompleteTextView
  • យល់ដឹងពីរបៀបប្រើប្រាស់ Toast
  • យល់ដឹងពីការប្រើប្រាស់ ArrayAdapter

III.         តម្រូវការ

ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖

  • កម្មវិធី Android Studio (version 3.2.1)
  • ត្រូវមាន Internet connection (ករណីដែលយើងចង់ធ្វើការប្រើប្រាស់ gradle ដើម្បីទាញយក library និងករណីផ្សេងៗចាំបាច់ទៀត)
  • Maximum RAM យ៉ាងហោចណាស់ 4GB ឡើង
  • CPU គួរតែជាប្រភេទ intel CORE i3 ឡើងទៅ ទើបប្រសើរ
  • គួរមាន Hard Disk ប្រភេទ SSD ទើបវាពន្លឿនក្នុងការ run android project បានរលូន
  • ត្រូវមាន phone ដែលប្រើប្រាស់ប្រតិបត្តិការ android
  • ករណីដែលយើងគ្មាន Phone ដែលប្រើប្រាស់ប្រតិបត្តិការ Android ទេ យើងក៏អាចធ្វើការប្រើប្រាស់ Genymotion សម្រាប់ធ្វើជា Emulator

IV.          របៀបបង្កើត Android Project

ខាងក្រោមនេះគឺជារបៀបបង្កើត Android Project នៅក្នុង Android Studio

  • បើកកម្មវិធី Android Studio ឡើង
  • ចុចលើ Start a new Android Studio project
  • ចុច Next
  • ក្នុងរូបខាងលើនេះ យើងអាចធ្វើការ build app ជាមួយ៖
    • Phone and Tablet
    • Wear OS
    • TV
    • Android Auto
    • Android Things
    • ក្នុងករណីនេះ សូមធ្វើការ Build app ជាមួយប្រភេទទូរស័ព្ទ ដោយរើសយក Phone and Tablet រួចជ្រើសរើសយកប្រភេទ Android version ណាមួយដែលយើងចង់បាន
  • ចុច Next
  • យើងអាចរើសយកប្រភេទ template ណាមួយក៏បានដែល
  • ក្នុងនេះ ខ្ញុំយក Basic Activity
  • ចុច Next
  • យើងអាចធ្វើការប្តូរឈ្មោះ Activity Name, Layout Name ហើយនិង Title ទៅតាមចំណង់ចំណូលចិត្តអ្នក
  • ក្នុងករណីនេះ ខ្ញុំសូមយកឈ្មោះ default របស់វា
  • ចុច Finish
  • សូមធ្វើការរង់ចាំ ដើម្បីអោយវាធ្វើការ generate រាល់នូវ dependencies របស់ Project
  • បន្ទាប់មកវានឹងបង្ហាញរូបរាងដូចខាងក្រោម

V.          ជំហានទី១៖ បង្កើត Layout សម្រាប់ Search

សូមលោកអ្នកធ្វើការបង្កើត Layout មួយដើម្បីអោយ User អាចធ្វើការបញ្ចូលពាក្យដែលគាត់ចង់ Search។

  • ចូលទៅកាន់ Layout
  • យក activity_main.xml
  • បន្ទាប់មកទៀតសូមសរសេរកូដក្នុង XML ដើម្បីបង្កើត Control និមួយៗ

VI.          ជំហានទី២៖ សរសេរកូដក្នុង MainActivity

នៅត្រង់ចំនុចនេះយើងនឹងបង្ហាញនូវ Logic ដើម្បីអាចបង្កើត បានដោយត្រូវ:

  • បង្កើត instances របស់ AutoCompleteTextView
  • បង្កើត instances របស់ TextView
  • ប្រើប្រាស់នូវ ArrayAdapter សម្រាប់បង្ហាញនូវ Suggestion Items នៅក្នុង AutoCompleteTextView
  • បង្កើតនូវ Array សម្រាប់ផ្ទុករាល់ Countries ផ្សេងៗដើម្បីផ្តល់ជា Suggestion
  • បន្ទាប់មកទៀតយើងនឹងធ្វើការ implement នូវ AdapterView.OnItemClickListener ហើយ set នូវ method onItemClickListener() ទៅលើ AutoCompleteTextView ដើម្បីទទួលយកតម្លៃដែល User ជ្រើសរើសពីក្នុង List
  • សូមបើកនូវ MainActivity.java រួចធ្វើការសរសេរកូដដូចខាងក្រោម
  • សូមធ្វើការសរសេរកូដនៅក្នុង method “onItemClick()”

VII.          លទ្ទផល

សូមដំណើរការកម្មវិធីឡើង ពេលនោះយើងនឹងទទួលបានដូចរូបខាងក្រោម

  • រូបភាពដែលមិនទាន់បានបញ្ចូលអ្វីទាំងអស់
  • ករណីដែលយើងវាយបញ្ចូលអក្សរ

ករណីដែលយើងរើសយកពាក្យណាមួយ