#AskMe

ការស្វែងយល់អំពីប្រភេទនៃ SQL Statements នៅក្នុង Microsoft SQL Server

មាតិកា

I.   អ្វីទៅជា SQL?

II. ប្រភេទនៃ SQL Statements

III. Reference

I.          អ្វីទៅជា SQL?

SQL មកពីពាក្យថា Structure Query Language ដែលវាមានគោលបំណងចំបងបំផុតសម្រាប់ធ្វើការ Query ទិន្នន័យនៅក្នុង Relational Database Management System (RDBMS)។ Microsoft SQL Server, MySQL, Oracle, etc. ប្រើប្រាស់នូវ SQL សម្រាប់ Query ទិន្នន័យ ដែលវាមាន syntax ខុសគ្នាបន្តិចបន្តួចតែប៉ុណ្ណោះ។

II.          ប្រភេទនៃ SQL Statements

SQL Statements ត្រូវបានគេបែងចែកជា៤ប្រភេទផ្សេងៗគ្នា ដែលមានដូចខាងក្រោម៖

  1. DML (DATA MANIPULATION LANGUAGE)
  2. DDL (DATA DEFINITION LANGUAGE)
  3. DCL (DATA CONTROL LANGUAGE)
  4. TCL (TRANSACTION CONTROL LANGUAGE)

សូមមើលរូបខាងក្រោម

DML មកពីពាក្យថា Data Manipulation Language ដែលមាន SQL statements ចំនួន៤ប្រភេទខុសៗគ្នា ដូចជា Select, Insert, Update និង Delete

SELECT statement ត្រូវបានប្រើដើម្បីធ្វើការ select records ចេញពី table ដោយមានឬពុំមានលក្ខខណ្ឌ

ឧទាហរណ៍៖

select * from student – សម្រាប់ធ្វើការទាញយកទិន្នន័យទាំងអស់ចេញពី table Student

Select * from student where rank>5 – សម្រាប់ធ្វើការទាញយកទិន្នន័យចេញពី table student ដែលមានលក្ខខណ្ឌ rank ធំជាង 5

INSERT statement ត្រូវបានប្រើប្រាស់ដើម្បីធ្វើការបញ្ចូលតម្លៃចូលទៅក្នុង database table

ឧទាហរណ៍៖

Insert Into Student (Rank, StudentName, Mark) Values(1,’Rithy’,450)

UPDATE statement ត្រូវបានប្រើដើម្បីធ្វើការកែប្រែនូវតម្លៃដែលមានស្រាប់នៅក្នុង table ដែលផ្អែកទៅលើលក្ខខណ្ឌមួយចំនួន

ឧទាហរណ៍៖

update student set StudentName=’Sophea’ where StudentName=Rithy’

DELETE statement ត្រូវបានប្រើដើម្បីលុបនូវ record ដែលមាននៅក្នុង table ដោយផ្អែកលើលក្ខខណ្ឌរបស់វា

ឧទាហរណ៍៖

Delete from Student where StudentName=’Rithy’

DDL មកពីពាក្យថា Data Definition Language (DDL) ដែលមាន SQL Statement ចំនួន៣ខុសៗគ្នា។

CREATE statement ត្រូវបានប្រើដើម្បីបង្កើត table ថ្មីនៅក្នុង Database។ CREATE Statement ក៏ត្រូវបានប្រើដើម្បីបង្កើត database object ដូចជា stored procedure, function, etc.

ឧទាហរណ៍៖

Create Table Student (Rank Int,StudentName varchar(50),Mark Float)

ALTER statement អាចធ្វើការ add column, modify column, drop column, rename column ឬក៏ rename ឈ្មោះ table

ឧទាហរណ៍៖

Alter Table Student Add (StudentAddress varchar (100))

SQL DROP TABLE statement ត្រូវបានប្រើដើម្បី remove table រួមទាំង ទិន្នន័យទាំងអស់, indexes, triggers, constraints និង permission ទៅលើ table

ឧទាហរណ៍៖

                              Drop Student

TRUNCATE SQL query ប្រើសម្រាប់ remove រាល់ rows ទាំងអស់ចេញពី table

ឧទាហរណ៍៖

                              Truncate Table Table_Name

DCL មកពីពាក្យថា Data Control Language វាត្រូវបានប្រើសម្រាប់ធ្វើការកំណត់នូវ Control ទៅលើទិន្នន័យក្នុង Database។ វាមានcommand ២ប្រភេទ៖

GRAND ត្រូវបានអនុញ្ញាតធ្វើការកំណត់សិទ្ធទៅលើ user

Syntax៖

ត្រូវបានប្រើដើម្បីធ្វើការ Cancel previously granted ឬក៏ denied permissions.

Syntax៖

TCL មកពីពាក្យថា Transaction Control Language ដែល commands របស់វាត្រូវបានប្រើដើម្បីគ្រប់គ្រងទៅលើ transaction នៅក្នុង database។ ដែលវាត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងទៅលើការ changed ដោយ DML statements។ វាក៏អនុញ្ញាតអោយ statements ត្រូវបាន grouped បញ្ចូលគ្នាទៅក្នុង logical transactions។

Commit command ត្រូវបានប្រើដើម្បី permanently save នូវ transaction ទៅក្នុង database

Syntax៖

Rollback command ត្រូវបានប្រើដើម្បី restore database សម្រាប់ last commit។

Syntax៖

SAVEPOINT command ត្រូវបានប្រើដើម្បី temporarily save transaction ដូចនេះយើងអាច roll back បានប្រសិនបើមានភាពាចាំបាច់។

 Syntax៖

III.          Reference

https://www.c-sharpcorner.com/blogs/types-of-sql-statements-with-example