#AskMe

មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ SQL Table & View

មាតិកា

I.   ការបង្កើត Table

II. ការប្រើប្រាស់ SQL View

I.          ការបង្កើត Table

នៅក្នុង relational database ទិន្នន័យត្រូវបានផ្ទុកនៅក្នុង tables។ យើងអាចបង្កើត tables បានច្រើននៅក្នុង database របស់យើង ដោយអាស្រ័យទៅលើតម្រូវការជាក់ស្តែងនៃប្រព័ន្ធគ្រប់គ្រងក្នុងស្ថាប័នរបស់យើង។ ដូច្នេះការបង្កើត Table ដោយប្រើប្រាស់ CREATE TABLE statement គឺជាមូលដ្ឋានគ្រឹះចម្បងរបស់ SQL។ មុនពេលដែលយើងចូលទៅស៊ីជម្រៅទៅលើ SQL syntax សម្រាប់បង្កើត CREAE TABLE យើងត្រូវតែស្វែងយល់អំពី Table ជាមុនសិន។ Table គឺជាការបង្កើតឡើងដោយ rows និង columns។ Row និមួយៗតំណាងអោយចំណែកនៃទិន្នន័យ (data) ហើយ columns និមួយៗតំណាងអោយសមាសភាគនៃ data។ ឧទាហរណ៌ ប្រសិនបើយើងមាន table មួយសម្រាប់កត់ត្រានូវ customer information ដែលមាន columns ដូចជា First Name, Last Name, Address, City, Country, និង Birth Date។ ជាលទ្ធផលនៅពេលដែលយើងបញ្ជាក់ពី table យើងបញ្ចូលនូវ column headers ហើយនិងប្រភេទទិន្នន័យសម្រាប់ columns និមួយៗ។ យើងក៏អាចធ្វើការសម្រេចចិត្តដាក់ limitation ឬក៏ constraints ដើម្បីធានាថាទិន្នន័យដែលបានផ្ទុកនៅក្នុង table ត្រឹមត្រូវដែលយើងចង់កំណត់។

នៅក្នុង SQL statement ខាងលើនេះ ពុំមាន constraints ត្រូវបានប្រើប្រាស់ឡើយ។ ប្រសិនបើយើងចង់បន្ថែមនូវ constraint ដែលមានតម្លៃ default ក្នុង ​column “country” គឺ “United States” សូមសាកល្បង SQL ខាងក្រោម

SQL statement ខាងក្រោមនឹងធ្វើការចម្លងទាំង structure និង data របស់ table1 ចូលទៅក្នុង table2

ដើម្បីធ្វើការចម្លង structure របស់ table1 ចូលទៅក្នុង table2 ដោយគ្មានទិន្នន័យណាមួយចូលក្នុង table

លក្ខខណ្ឌ WHERE 0 = 1 គឺជាលក្ខខណ្ឌ false។ ដូចនេះពុំមាន row របស់ data នឹងធ្វើការ copy ពី table1 ចូលទៅក្នុង table2 មានតែ table structure តែប៉ុណ្ណោះដែលអាច copy បាន។

II.          ការប្រើប្រាស់ SQL View

View គឺជា table សិប្បនិមិត្តមួយ (virtual table) ។ View រូមមាន Rows និង columns ដូចទៅនឹង table ដែរ។ ភាពខុសគ្នារវាង view និង table គឺថា View ត្រូវបានបង្កើតនៅខាងលើនៃ tables (ឬ​ view) ហើយមិនមានទិន្នន័យជារបស់ខ្លួនឯងឡើយ។ ប្រសិនបើទិន្នន័យនឹងកែប្រែនៅក្នុង table នាំអោយការកែប្រែជះឥទ្ធពលទៅលើ View ដែរ។ នៅក្នុង ​view មួយអាចមាន table មួយឬក៏ច្រើនជាងនេះ ហើយនៅក្នុង view ក៏អាចមាន view នៅក្នុងវាបានផងដែរ។

យើងមាន table មួយដែលមានឈ្មោះថា “Customer

យើងចង់បង្កើត view មួយមានឈ្មោះថា “V_Customer” ដែលមានតែ columns First_Name, Last_Name, ហើយនិង Country តែប៉ុណ្ណោះ

ដូចនេះយើងទទួលបាន view “V_Customer”ជាមួយនឹង structure ដូចខាងក្រោម

table “Geography

យើងចង់បង្កើត View ដែលមានការលក់តាមពត៌មានរបស់ region

វានឹងផ្តល់អោយយើងនូវ view “V_REGION_SALES

លទ្ធផល