មាតិកា I. ការបង្កើត Table II. ការប្រើប្រាស់ SQL View I. ការបង្កើត Table នៅក្នុង relational database ទិន្នន័យត្រូវបានផ្ទុកនៅក្នុង tables។ យើងអាចបង្កើត tables បានច្រើននៅក្នុង database របស់យើង ដោយអាស្រ័យទៅលើតម្រូវការជាក់ស្តែងនៃប្រព័ន្ធគ្រប់គ្រងក្នុងស្ថាប័នរបស់យើង។ ដូច្នេះការបង្កើត Table ដោយប្រើប្រាស់ CREATE TABLE statement គឺជាមូលដ្ឋានគ្រឹះចម្បងរបស់ SQL។ មុនពេលដែលយើងចូលទៅស៊ីជម្រៅទៅលើ SQL syntax សម្រាប់បង្កើត CREAE TABLE យើងត្រូវតែស្វែងយល់អំពី Table ជាមុនសិន។ Table គឺជាការបង្កើតឡើងដោយ rows និង columns។ Row និមួយៗតំណាងអោយចំណែកនៃទិន្នន័យ (data) ហើយ columns និមួយៗតំណាងអោយសមាសភាគនៃ data។ ឧទាហរណ៌ ប្រសិនបើយើងមាន table មួយសម្រាប់កត់ត្រានូវ…