បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ច្រើនណាស់តែងតែត្អញត្អែរអំពីបញ្ហាឆាប់អស់ថ្មរបស់ iPhone 4S ក៏ដូចជា iOS 5។ ប៉ុន្តែពេលនេះយើងខ្ញុំសូមលើកយកវិធីមួយចំនួនដែលអាចជួយកុំទូរស័ព្ទរបស់លោកអ្នកឆាប់អស់ថ្មពេក។ ការប្រើបា្រស់នូវទូរស័ព្ទៈ មូលហេតុដែលធ្វើឱ្យឆាប់អស់ថ្មមានដូចជាការប្រើបា្រស់ច្រើននូវប្រព័ន្ធកម្មវិធីដូចជា Siri, Reminder -ល- កម្មវិធីទាំងនេះសុទ្ធសឹងជាកម្មវិធីដែលធ្វើអោយទូរស័ព្វរបស់លោកអ្នកឆាប់អស់ថ្ម។ ខាងក្រោមនេះជាវិធីសាស្រ្តងាយៗក្នុងការដោះស្រាយបញ្ហាឆាប់អស់ថ្ម -Restart/Reset ទូរស័ព្វiPhoneរបស់លោកអ្នក លោកអ្នកគួរតែRestart ឫ Reset iPhone របស់អ្នកបើសិនជាអ្នកមិនដែលធ្វើវាសោះឬក៏ប្រើវាជាប់រយៈពេលយូរមកហើយ។ -Power Cycleយូរៗម្តងអ្នកគួរតែប្រើទូរស័ព្វរបស់អ្នកអោយអស់ថ្មតែម្តងហើយចាំអ្នកចាប់ផ្តើមដាក់វាបញ្ជូលថ្មអោយពេញម្តងទៀត។ –លោកអ្នកគួរតែ Restore ទូរស័ព្វរបស់អ្នកនូវពេលដែលវាដំនើរការមិនសូវស្រួលឫស៊ីថ្មពេក(តែកុំBackupហើយRestore ពី Backup មកវិញព្រោះរាល់បញ្ហានិងការកំណត់ទាំងឡាយនឹងមកវិញដដែល) វិធីសន្សំសំចៃថ្ម -បិទនូវការដំនើរការរបស់កម្មវិធី Siri -បិទនូវប្រតិបត្តិការស្វែងរកទីតាំងដោយស្វ័យប្រវត្តិ(Location Services) -បិទនូវប្រតិបត្តិការដាស់តឿន(Notifications) -បិទប្រព័ន្ធអ៊ីនធឺណិត (Cellular Data) នៅពេលមិនប្រើបា្រស់ -បិទកម្មវិធីដែលយើងមិនប្រើបា្រស់នៅពេលយើង Standby -កំណត់ពេលឱ្យវាចាក់សោរដោយស្វ័យប្រវត្តិ (Auto Lock) -បិទនូវប្រតិបត្តិខ្លះដូចជា (Keyboard Clicks, iPod EQ, Screen Brightness, WiFi, Bluetooth, 3G, ) -ពេលយើងចង់ស្តាប់ចំរៀងយើងគួរតែប្រើ Headphones […]