Tethered jailbreak គឺជា jailbreak ដែលមិនទាន់ពេញលេញ ១០០ ភាគរយ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ភ្ជាប់ជាមួយកុំព្យូទ័ររាល់ពេលដែល iPhone រលត់។ ចំណែក untethered jailbreak គឺជា jailbreak ដែលពេញលេច ១០០ ភាគរយដែលមិនត្រូវឲ្យភ្ជាប់កុំព្យូទ័រនៅពេលរលត់នោះទេ។
Category: iOS
ពេលខ្លះ ប៊ូតុង Home របស់ iPhone លោកអ្នកវាមានភាពលំបាកក្នុងការចុច ព្រោះតែងតែត្រូវឱ្យលោកអ្នកចុច ពីរ ឬបីដងទើបអាចបិទកម្មវិធីបាន។ យើងសូមណែនាំពីវិធីងាយៗសំរាប់ធ្វើការកែសំរួលហូមបូតុងរបស់លោកអ្នកអោយមានភាពប្រសើរឡើង។ របៀបកែសំរួល ប៊ូតុង Home នៅលើ iDevices របស់លោកអ្នក ដំណាក់កាលទី១៖ បើកកម្មវិធី ១ ដូចជា កម្មវិធី ស្តុក រឺ កម្មវិធីព្យាករណ៍អាកាសធាតុ ឬ ម៉ាស៊ីនគិតលេខជាដើម ដំណាក់កាលទី២៖ ចុចលើកប៊ូតុងបិទបើកទូរស័ព្ទ (Power button) រហូតវាលេចចេញ “slide to power off” ទើបលែង។ ដំណាក់កាលទី៣៖ ចុចលើ បូតុង Home រហូតទាល់តែ លែងឃើញពាក្យ “slide to power off ” ហើយពេលនោះមានន័យថាកម្មវិធីនោះត្រូវបានបិទដោយបង្ខំ ហើយចប់រួចរាល់ដែរ។ បន្ទាប់ពីធ្វើតាមនេះរូច នោះទូរស័ព្ទ iPhone របស់អ្នកគួរតែប្រសើរជាងមុន ពីព្រោះវាបានកែសំរួលរួចរាល់ហើយ។ ប៉ុន្តែប្រសិនបើនៅតែគ្មានប្រសិទ្ធិភាពបន្ទាប់ពីការធ្វើតាមនេះជាច្រើនដង…