បន្ទាប់ពីយើងខ្ញុំបានតំឡើង Mac OS X Lion រួចមកយើងឃើញថាឥឡូវនេះគេបានបញ្ចូលក្តារចុច និងភាសាខ្មែរចូលក្នុងប្រព័ន្ធដំណើរការរបស់វាតែម្តង។ ដូច្នេះភាសាខ្មែររបស់យើងពិតជាកំពុងតែទទួលស្គាល់ដោយសំនាក់ក្រុមហ៊ុនកុំព្យូទ័រហើយ។ បំដូងគេនោះគឺក្រុមហ៊ុន Microsoft ដែលបានដាក់បញ្ចូលភាសាខ្មែរចូលនៅក្នុង Windows 7 របស់ខ្លួន បន្ទាប់មកនេះគឺក្រុមហ៊ុន Apple ដែលទើបតែបានធ្វើដូចគ្នាផងដែរ។
សូមមើលរបៀបកំណត់អក្សរខ្មែរនៅក្នុង Mac OS X Lion ដូចខាងក្រោមៈ
1. ចុចលើរូបផ្លែប៉ោមនៅខាងឆ្វេងដៃផ្នែកខាងលើ
2. ស្វែងរកនិងចុចលើ System Preference
3. ចុចលើ Language & Text
4. ជ្រើសរើសយក Input Source
5. ទាញ mouse ចុះមកក្រោមស្វែងរកពាក្យថា Khmer
6. និងគូសសញ្ញា Tick នៅក្នុងប្រអប់ Khmer នោះលោកអ្នកនឹងឃើញរូបទង់ជាតិនៅខាងស្តាំដៃផ្នែកខាងលើ ដែលលោកអ្នកអាចក្តារចុចបាន
After updating to Mac OS X Lion, we found that it also has Khmer input source originally. This means that our language is now recognized by computer OS companies. Those two giant companies are Microsoft and Apple.
You can add Khmer input source as follow:
1. Click on Apple icon on the above left hand side
2. Choose system preference
3. Click on Language & Text
4. Press on Input Source and scroll down to find “Khmer”
5. Tick in the box then you will see the flag on the above right hand side
6. You can enjoy using Khmer keyboard and font on Mac OS X Lion
3 replies on “Mac OS X Lion Also Has Khmer Input Source”
សូមគាត់សំគាល់ថា៖ khmer keyboar ក្នុង os Lion មិនទាន់ដំណើរការល្អនៅឡើយទេ ព្រោះចា នៅ ចំនុច F ដែលត្រូវ
សន្និដ្ឋានថាជាអក្សរ (ថ) វាប្រែជាអក្សរ (ផ)ទៅវិញ។ ឯអក្សរ (ថ) ដែលគួរនៅត្រង់ចំនុច (F)បែជាទៅនៅត្រង់ចំនុច (T+alt)
ទៅវិញ។ ដូច្នេះសូមអ្នកជួយផ្សព្វផ្សាយដំណឹងនេះផង។
So you get same problem that i get too, Do you have idea to fix it? please feedback to me via khunsokha168@gmail.com. Thanks
លោកអ្នកអាចសាកល្បងតំឡើងពុម្ពអក្សរ KH Battambang
ព្រោះពេលខ្ញុំតំឡើងរួចពេលវាយអក្សរ ថ បានត្រឹមត្រូវ។