Categories
ASP.net

ស្វែងយល់អំពី HTML Helpers ក្នុង ASP.NET MVC

មាតិកា

I.   សេចក្តីផ្តើម

II. ការប្រើប្រាស់ Inline HTML Helpers

III. ការប្រើប្រាស់ Built-In HTML Helpers

I.          សេចក្តីផ្តើម

HTML Helper គ្រាន់តែជា method ដែល return នូវ HTML string​ តែប៉ុណ្ណោះ។ String អាចតំណាងអោយប្រភេទនៃ content ដែលយើងចង់បាន។ ឧទាហរណ៍ យើងអាចប្រើប្រាស់ HTML Helper ដើម្បី render នូវ HTML tags ដូចជា HTML <input>, <button> និង <img> tag ជាដើម។ យើងក៏អាចធ្វើការបង្កើត HTML Helper ដោយខ្លួនឯង ដើម្បី render នូវ content ដ៏ស្មុគស្មាញជាច្រើន ដូចជា menu strip ឬក៏ HTML table សម្រាប់បង្ហាញទិន្នន័យរបស់ database។

II.         ការប្រើប្រាស់ Inline HTML Helpers

ខាងក្រោមនេះគឺជាការបង្កើតឡើងនៅក្នុង view តែមួយដោយប្រើប្រាស់ Razor @helper tag។ Helpers ទាំងនេះអាចត្រូវបានគេប្រើតែនៅលើ view តែមួយដូចគ្នាតែប៉ុណ្ណោះ។

III.          ការប្រើប្រាស់ Built-In HTML Helpers

Built-In HTML Helpers គឺជា extensions methods ទៅលើ HtmlHelper class។ Built-In HTML Helpers ត្រូវបានគេបែងចែកជា៣ប្រភេទ៖

  1. Standard HTML Helpers

Helpers ទាំងនេះត្រូវបានគេប្រើដើម្បី render នូវប្រភេទ HTML elements ជាទូទៅភាគច្រើនដូចជា HTML text boxes, checkboxes ជាដើម។ ខាងក្រោមនេះគឺជា List នៃ​ standard html helpers ដែលត្រូវបានប្រើប្រាស់ភាគច្រើនដូចខាងក្រោម៖

2. Typed HTML Helpers

Helpers ទាំងនេះបង្ហាញអំពីអ្វីដែល HTML elements ត្រូវតម្រូវអោយធ្វើការ render ពឹងផ្អែកទៅលើ properties នៃ​ class model របស់យើង។ នេះគឺជាវិធីសាស្រ្តយ៉ាងមានភាពបត់បែនសម្រាប់បង្ហាញទិន្នន័យទៅអោយ user ថ្វីបើវាតម្រូវអោយមានការយកចិត្តទុកដាក់ដើម្បីបង្កើតវាឡើងក៏ដោយ។ ដើម្បី setup នូវ HTML element អោយមានប្រសិទ្ធភាពជាមួយនឹង Templated HTML Helper ដែលបង្កើតអោយមានការប្រើប្រាស់ DataType attribute របស់ DataAnnitation class។ ឧទាហរណ៍ នៅពេលដែលយើងប្រើ DataType ជា Password នោះ Templated Helper នឹង render ប្រភេទ Password ជា HTML input element ដោយស្វ័យប្រវត្តិ។

3. Custom HTML Helpers

យើងក៏អាចបង្កើតនូវ customer html methods ដោយខ្លួនឯងបានដែរ ដោយបង្កើតនូវ extension method ទៅលើ HtmlHelper class ឬដោយបង្កើតនូវ    static methods នៅក្នុង utility class

By sysomeho

Ho Sysome obtains B.S. degree in Computer Science from Phnom Penh Internation University (PPIU) in 2013 and currently studying Master of Science in IT (MSIT) at Asia Euro University (AEU). He worked as an IT Officer at Microfinance Institute and Bank in Phnom Penh. He is familar in programming language such as VB.NET, Java (Java2EE, Spring), Codeigniter, Laravel, mysql, sql server and so on. He enjoys sharing knowledges, learns from other, and develop himself.
Find him on Facebook: Spy Ro, Linkedin: Sysome HO.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.