#AskMe

មូលដ្ឋានគ្រឹះនៃការប្រើប្រាស់ Class Members ក្នុងភាសា C# programming

មាតិកា

I.   ស្វែងយល់អំពី C# Class Members

II. ស្វែងយល់អំពី Fields

III. ស្វែងយល់អំពី Object Methods

IV. របៀបប្រើប្រាស់ Multiple Classes

I.          ស្វែងយល់អំពី C# Class Members

គ្រប់ Fields ហើយនិង Methods ទាំងអស់នៅខាងក្នុង Classes ជាទូទៅត្រូវបានគេដឹងថាជា “Class Members”

ឧទាហរណ៍៖ បង្កើត Class មួយដែលមានឈ្មោះថា “Car” ជាមួយ class members មានដូចជា field ចំនួន ២ (two fields) និង Method ចំនួន ១ (one method)

II.          ស្វែងយល់អំពី Fields

កាលពីលើកមុនយើងបានបកស្រាយរួចមកហើយអំពីអថេរ (variables) ដែលស្ថិតនៅក្នុង class ដែលយើងហៅថា fields ហើយយើងអាចធ្វើការ access ទៅកាន់ពួកវាដោយការបង្កើតនូវ Object ចេញពី class នោះ ជាមួយនឹងការប្រើប្រាស់នូវសញ្ញាចុច (.)។

          ខាងក្រោមនេះគឺជាឧទាហរណ៍នឹងបង្កើតនូវ Object មួយចេញពី class “Car” រួមនឹង Object ដែលមានឈ្មោះថា “myObj”។ បន្ទាប់មកយើងធ្វើការ print តម្លៃនៃ​ fields “color” និង “maxSpeed

លទ្ធផល៖

លទ្ធផល៖

ឧទាហរណ៍ខាងក្រោមនេះគឺមានប្រយោជន៍សំខាន់ណាស់នៅពេលដែលយើងធ្វើការបង្កើតនូវ multiple objects ចេញពី class មួយ៖

លទ្ធផល៖

III.          ស្វែងយល់អំពី Object Methods

ដូចដែលយើងដឹងស្រាប់រួចមកហើយថា method គឺត្រូវបានគេប្រើដើម្បី perform នូវ actions ជាក់លាក់ណាមួយ។ Methods ជាធម្មតាជាកម្មសិទ្ធរបស់ class ហើយពួកវាប្រើសម្រាប់កំណត់នូវ behavior របស់ class។ វាមានលក្ខណៈដូចទៅនឹង fields ដែលយើងអាច access methods ទាំងនោះជាមួយនឹងសញ្ញាចុច (.)។ គួរកត់ចំណាំផងដែរថា method ត្រូវតែជា public។ ហើយត្រូវចាំថា យើងប្រើឈ្មោះរបស់ method អមទៅដោយសញ្ញាវង់ក្រចក () ហើយនិងមាន semicolon ; ដើម្បី call (execute) នូវ method

ឧទាហរណ៍៖

លទ្ធផល៖

ចំណាំ៖ មូលហេតុដែលយើងប្រកាស declare method ដោយប្រើប្រាស់ជា public មិនមែនជា private គឺមានន័យថា static method អាចត្រូវបាន access ដោយមិនចាំបាច់បង្កើតនូវ Object ចេញពី class នោះឡើយ ផ្ទុយមកវិញ public method អាច access បានដោយពឹងអាស្រ័យទៅលើការបង្កើតនូវ Object។

IV.          របៀបប្រើប្រាស់ Multiple Classes

យើងធ្វើការបង្កើត multiple class ក្នុងគោលបំណងរៀបចំសណ្តាប់ធ្នាប់ class អោយល្អប្រសើរ (class មួយសម្រាប់ដាក់ fields និង methods ហើយ class មួយទៀតសម្រាប់ដំណើរការ execute) សូមមើលឧទាហរណ៍ខាងក្រោម៖

Program.cs

លទ្ធផល៖

ចំណាំ៖ keyword “public” ត្រូវបានគេហៅថា access modifier ដែលបញ្ជាក់ថា fields របស់ class “Car” គឺអាច access នូវ class ផ្សេងទៀតបានផងដែរ ដូចជា class “Program”.