មាតិកា
I. Classes & Objects
II. របៀបបង្កើត Class
III. របៀបបង្កើត Object
IV. របៀបប្រើប្រាស់ Multiple Objects
V. របៀបប្រើប្រាស់ Multiple Classes
I. Classes & Objects
C# គឺជាភាសារ Object Oriented Programming (OOP) Language ដែលរាល់គ្រប់យ៉ាងមានទៅដោយ classes នឹង objects ជាមួយនឹង attributes និង methods របស់វា។ ជាឧទាហរណ៍នៅក្នុង ជីវិតរស់នៅជាក់ស្តែង ដូចជា ឡាន (car) គឺត្រូវបានចាត់ទុកថាជា Object។ ឡាន (Car) គឺមាន attributes ដូចជា ទម្ងន់ (weight) និង ពណ៌ (color) រួមទាំង methods ដូចជា បើកបរ (drive) និង ចាប់ហ្រ្វាង់ (brake) ជាដើម។ តាមនិយមន័យ Class គឺជា object constructor ឬក៏ ពុម្ពគម្រូ “blueprint” សម្រាប់បង្កើត objects។
II. របៀបបង្កើត Class
ដើម្បីបង្កើត class បាន យើងត្រូវប្រើប្រាស់នូវពាក្យគន្លឺះមួយដែលមានឈ្មោះថា “class”
- បង្កើត class មួយដែលមានឈ្មោះថា “Car” ជាមួយនឹងអថេរ (variable) មួយឈ្មោះថា “color”
នៅពេលដែលអថេរ (variable) ត្រូវបានប្រកាសដោយផ្ទាល់នៅក្នុង class វាជារឿយៗត្រូវបានគេចាត់ទុកថាជា field (ឬ attribute)
III. របៀបបង្កើត Object
Object ត្រូវបានគេបង្កើតចេញពី class។ យើងបានបង្កើតនូវ class មួយដែលមានឈ្មោះថា “Car” រួចរាល់ហើយ ដូច្នេះយើងអាចប្រើប្រាស់ class នេះដើម្បីធ្វើការបង្កើតនូវ objects បាន។ ដើម្បីបង្កើត object របស់ class “Car” ត្រូវបញ្ជាក់ពី class name រួចអនុលោមតាមឈ្មោះរបស់ object ដោយប្រើប្រាស់ keyword “new” ដើម្បីធ្វើការបង្កើត object នោះ
- ឧទាហរណ៍ៈ បង្កើត object មួយឈ្មោះថា “myObj” ហើយធ្វើការប្រើប្រាស់ object នោះដើម្បីធ្វើការ print តម្លៃរបស់ color
- ចំណាំថា យើងប្រើប្រាស់សញ្ញាចុច (.) ដើម្បីធ្វើការ access នូវ variables/fields នៅខាងក្នុង class (myObj.color)
IV. របៀបប្រើប្រាស់ Multiple Objects
យើងអាចធ្វើការបង្កើត multiple objects របស់ class មួយបាន ដូចឧទាហរណ៍ខាងក្រោម
- បង្កើត Object ចំនួន ២ ចេញពី class “Car”
V. របៀបប្រើប្រាស់ Multiple Classes
យើងក៏អាចបង្កើត object មួយនៃ class មួយ ហើយក៏អាចដំណើរការវានៅក្នុង class មួយផ្សេងទៀតបានដែរ។ ជារឿយៗវិធីនេះត្រូវបានប្រើប្រាស់ដើម្បីរៀបចំ class អោយភាពប្រសើរ (class មួយ មាននូវ fields និង methods ទាំងអស់ ខណៈពេលដែល class ដទៃទៀតមានតែ Main() method តែប៉ុណ្ណោះ (ជាកន្លែងដែលត្រូវបាន execute code)
- ឧបមាថា យើងមាន class ចំនួន២
Car.cs
Program.cs
សូមកត់សម្គាល់ផងដែរថា Keyword “public” គឺជា access modifier ដែលបញ្ជាក់អំពី variable/field “color” របស់ class “car” សម្រាប់ធ្វើការ access ទៅកាន់ classes ផ្សេងទៀតផងដែរ ដូជា class “Program”