#AskMe

សេចក្តីផ្តើមក្នុង ASP.NET MVC

មាតិកា

I.   សេចក្តីផ្តើម

II. ការប្រើប្រាស់ Model – View – Controller

III. គុណសម្បត្តិរបស់ MVC Pattern

IV. ASP.NET MVC vs Web Forms

I.          សេចក្តីផ្តើម

ASP.NET MVC គឺជា web development framework របស់ Microsoft ដែលប្រើប្រាស់ .NET Framework។ ប្រសិនបើយើងចង់បង្កើត Web application ដោយប្រើប្រាស់ .NET Framework ដូចជា C# ឬ VB.NET។ ASP.NET គឺជាជម្រើសដើម្បីយកទៅបង្កើតវាឡើង។ ក្នុងមេរៀននេះយើងនឹងពន្យល់អ្វីជា MVC ហើយហេតុអ្វីបានជាយើងត្រូវប្រើប្រាស់ ASP.NET MVC ជំនួសអោយ ASP.NET Web Forms។ MVC មកពីពាក្យថា Model – View – Controller។ Model View Controller មានលក្ខណៈទូលំទូលាយ ដែលវា adaptedជាមួយ architecture សម្រាប់ World Wide Web applications ក្នុងទម្រង់ programming language។ ASP.NET​ supports នូវ development models ចំនួន៣ គឺ Web Pages, MVC និង Web Form។

II.          ការប្រើប្រាស់ Model – View – Controller

MVC មាននូវប្រភេទនៃ Objects ចំនួន ៣ (Model, View និង Controller) ។ Model គឺជា application object។ View គឺជា screen presentation ហើយ Controller គឺជាការកំណត់វិធីសាស្រ្តដែល user interface ធ្វើការ reacts ទៅលើ user input។ ចូរពិនិត្យមើលការបកស្រាយដោយសង្ខេបដូចខាងក្រោម៖

  1. Controller

Controller គឺជា Input control។ ដំបូងឡើងវា execute នៅពេលដែល user ធ្វើការ sends នូវ request។ បន្ទាប់មក action នឹងធ្វើការកំណត់ថាតើ view ណាមួយនឹងត្រូវបង្ហាញឡើង។ វាភ្ជាប់ទៅកាន់ទាំង View និង Model។ វាអាច send command ទៅកាន់ associate View ដើម្បីធ្វើការផ្លាស់ប្តូរ presentation របស់ view ហើយក៏អាច send នូវ command ដើម្បីផ្លាស់ប្តូរ state របស់ model។ វាដំណើរការក្នុងមធ្យោបាយដែលវា read data ចេញពី view (controls user input) ហើយបញ្ចូន input data ទៅកាន់ model។ Controller អាច associated ជាមួយនឹង Multiple views មួយវិញទៀតយើងអាចកំណត់ multiple actions ក្នុង controller ហើយពឹងអាស្រ័យទៅលើ action ដែល associated view ត្រូវបានបង្ហាញឡើង។ វាមានលក្ខណៈស្រដៀងទៅនឹង Business layer នៃ 3-tier architecture។

Model ត្រូវបានគេប្រើប្រាស់ដោយអមមកជាមួយនឹង View ហើយនឹង Controller។ វាបង្កើតនូវ output ដែលបានកែប្រែទៅលើ view។ ជារឿយៗ Model objects​ ធ្វើការ retrieve data ចេញពី database ហើយ store data ទៅក្នុង database។ វា handles ទៅលើ logic សម្រាប់ application’s data domain។

View គឺជា components ដែលបង្ហាញទៅលើ application’s User Interface (UI) ម្យ៉ាងវិញទៀត វាគ្រប់គ្រងដើម្បីបង្ហាញព័ត៌មាន។ ជារឿយៗ View ត្រូវបង្កើតចេញពី model data។ យើងអាចធ្វើការភ្ជាប់ multiple views ទៅកាន់ single model ដើម្បីផ្តល់នូវ presentations ផ្សេងៗគ្នា (View/Model decoupling) ។

III.          គុណសម្បត្តិរបស់ MVC Pattern

ខាងក្រោមនេះគឺជាគុណសម្បត្តិមួយចំនួនក្នុងការប្រើប្រាស់ MVC pattern

IV.         ASP.NET MVC vs Web Forms