32-bit និង64-bit គឺជាកុំព្យូទ័រ architecture (ធាតុដែលអាចបង្កើតជាប្រព័ន្ធកុំព្យូទ័រមួយ) ដែលផ្ដោតសំខាន់ទៅលើប្រវែង (ល្បឿនបញ្ជូនទិន្នន័យ) និងទំហំនៃប្រភេទទិន្នន័យ និងទីតាំង addresses ដែលអាចបម្រុងទុក ។ និយាយដល់ 32-64bit ត្រូវគិតទៅលើប្រព័ន្ធកុំព្យូទ័រដែលត្រូវមាន ៣ផ្នែកយ៉ាងសំខាន់ចាំបាច់គឺ៖ ១. Hardware ២. ប្រព័ន្ធប្រតិបត្តិការ (OS) និងទី៣ គឺ កម្មវិធី (Application) សម្រាប់ប្រើប្រាស់ជាមួយ ឱ្យដំណើរការបាន ។
គេនិយាយថា 32-bit និង 64-bit គឺសំដៅលើរបៀបនៃការគ្រប់គ្រងព័ត៌មាន (handle information)។ កំណែ 64-bit អាចធ្វើឱ្យសមត្ថភាពដំណើរការរបស់ Random Access Memory (RAM) ប្រើអស់លទ្ធភាព និងទំហំធំជាង ហើយដំណើរការបានល្អប្រសើរជាងប្រព័ន្ធ 32-bit។ កម្មវិធីទំនើបៗមួយចំនួនសព្វថ្ងៃត្រូវការប្រើ RAM ទំហំធំជាង 4GB ដើម្បីបំពេញកិច្ចការរបស់គេបានរលូន។
ចាប់តាំងពីឆ្នាំ ១៩៩៥ នៅពេល Windows 95 ត្រូវបានណែនាំដាក់ឱ្យប្រើប្រាស់ គឺគាំទ្របានតែពពូកកម្មវិធី 32-bit ប៉ុណ្ណោះ ដោយសារកូដ Software និង Operating System សុទ្ធតែសរសេរឡើងដើម្បីបំពេញនៅលើ 32-bit។ ដំណាក់កាលក្នុងការបង្កើតប្រព័ន្ធ 64-bit ដំបូងឡើយត្រូវគិតដល់ Processor (ឬដែលត្រូវគេហៅថា CPU) បន្ទាប់មកគឺ Operating System (OS) មានសមត្ថភាពដំណើរការខ្ពស់ ដើម្បីប្រើឱ្យស័ក្ដិសមជាមួយកម្មវិធីធំៗ និង Application។ មានន័យថា ដំបូងឌីហ្សាញ hardware សិន រួចបង្កើត OS ដែលប្រើបានជាមួយ Hardware 64-bit នឹងចុងក្រោយបង្កើតកម្មវិធី 64-bit។
ជាមួយ Windows 32-bit អ្នកអាចប្រើប្រាស់ RAM ធំបំផុតតែ 4GB ប៉ុណ្ណោះ។ ចំពោះ Windows 7 64-bit អ្នកអាចដំណើរការបានលឿនជាមួយទំហំ RAM ធំជាង 4GB ដែលអាចធ្វើការ Upgrade RAM របស់អ្នកឡើងដល់ 8GB, 16GB ឬលើសពីនេះ។ តាមទ្រឹស្ដី Operating System ប្រភេទ 32-bit អាចប្រើប្រាស់ RAM បានលើសពី 4GB ប៉ុន្តែជំនាន់នៃ Windows Vista និង Windows7 32-bit អាចដំណើរការសមត្ថភាព RAM បានត្រឹម 3.12GB ប៉ុណ្ណោះ។
ជាមួយនឹង Windows 7 64-bit អ្នកអាចប្រើប្រាស់ពេញលេញជាមួយ RAM ដែលមានទំហំ 4GB ឬលើសពីនេះពោលគឺមិនកំណត់។ ការចែកចាយលក់ Windows 7 សព្វថ្ងៃឃើញភាគច្រើនសុទ្ធតែជា Windows 64-bit ស្រាប់ៗ។ វាមិនខុសទាស់អីនោះទេ ព្រោះថាប្រើប្រព័ន្ធ 64-bit កាន់តែប្រសើរ ក៏ប៉ុន្តែចាំបាច់ឱ្យអ្នកប្រើប្រាស់កម្មវិធី 64-bit ដូចគ្នា ហើយមាន 64-bit processor បើមិនដូច្នោះទេក៏ពុំទទួលបានផលពី 64-bit Operating System ដែរ។
អ្នកអាច right-click លើ My Computer ហើយចុចលើ Properties ដើម្បីមើលទំហំ RAM ដែលកុំព្យូទ័ររបស់អ្នកអាច Support បាន។
—
ប្រភពបកប្រែ៖ Sabay
ប្រភពដើម៖ makeuseof, techsupportalert