Categories
Windows

អ្វី​ទៅ​ជា 32-bit និង 64-bit?

32-bit និង64-bit គឺ​ជា​កុំព្យូទ័រ architecture  (ធាតុ​​ដែល​អាច​​​​បង្កើត​ជា​​ប្រព័ន្ធ​កុំព្យូទ័រ​មួយ​)​ ដែល​ផ្ដោត​សំខាន់​ទៅ​លើ​ប្រវែង (​ល្បឿន​បញ្ជូន​ទិន្នន័យ) និង​ទំហំ​នៃ​ប្រភេទ​ទិន្នន័យ​  និង​ទីតាំង addresses ដែល​អាច​បម្រុង​ទុក ។ និយាយ​ដល់ 32-64bit ត្រូវ​គិត​ទៅ​លើ​ប្រព័ន្ធ​កុំព្យូទ័រ​ដែល​ត្រូវ​មាន ៣ផ្នែក​យ៉ាង​សំខាន់​ចាំបាច់​​​គឺ៖ ១. Hardware ២. ប្រព័ន្ធ​ប្រតិបត្តិការ (OS) និង​ទី៣ គឺ កម្មវិធី​ (Application) សម្រាប់​ប្រើប្រាស់​ជា​មួយ​ ឱ្យ​ដំណើរការ​បាន ។ គេ​និយាយ​ថា 32-bit និង 64-bit គឺ​សំដៅ​លើ​របៀប​នៃ​ការ​គ្រប់​គ្រង​ព័ត៌មាន​ (handle information)។ កំណែ 64-bit អាច​ធ្វើ​ឱ្យ​សមត្ថភាព​ដំណើរការ​របស់ Random Access Memory (RAM) ប្រើ​អស់​លទ្ធភាព និង​ទំហំ​ធំ​ជាង ហើយ​ដំណើរការ​បាន​ល្អ​ប្រសើរ​ជាង​ប្រព័ន្ធ 32-bit។ កម្មវិធី​ទំនើបៗ​មួយ​ចំនួន​សព្វ​ថ្ងៃ​ត្រូវ​ការ​ប្រើ RAM ទំហំ​ធំ​ជាង 4GB ដើម្បី​បំពេញ​កិច្ចការ​របស់​គេ​បាន​រលូន។ ចាប់​តាំង​ពី​ឆ្នាំ ១៩៩៥ នៅ​ពេល Windows 95…