មាតិកា
- សេចក្តីផ្តើម
- គោលបំណង
- តម្រូវការ
- ជំហ៊ានទី១៖ បង្កើត Database និង Table
- ជំហ៊ានទី២៖ បង្កើត VB Project នៅក្នុង Visual Studio
- ជំហ៊ានទី៣៖ បង្កើត Form1 សម្រាប់ Search Data
- ជំហ៊ានទី៤៖ បង្កើត Form2 សម្រាប់បង្ហាញ Report
- ជំហ៊ានទី៥៖ បង្កើត Dataset
- ជំហ៊ានទី៦៖ របៀប Update Dataset
- ជំហ៊ានទី៧៖ បង្កើត Report Template
- ជំហ៊ានទី៨៖ Add Dataset ទៅក្នុង Report
- ជំហ៊ានទី៩៖ ដំណើរការ Project (Run Project)
1. សេចក្តីផ្តើម
Report មានសារៈសំខាន់ណាស់សម្រាប់បង្ហាញប្រាប់យើងអំពីរបាយការណ៍ផ្សេងៗ វាមានលក្ខណៈងាយស្រួលមើល ដើម្បីតាមដានព័ត៌មានរបស់ក្រុមហ៊ុនឬស្ថាប័ន ដូចជាព័ត៌មាននិយោជិក និយោជក របាយការណ៍ហិរញ្ញវត្ថុ ជាដើម។ ជាមួយគ្នានេះដែរ developer អាចធ្វើការបង្កើត report ដោយប្រើប្រាស់ Tool ផ្សេងៗ ដូចជា Report Viewer, Crystal Report, DevExpress -ល-។ ក្នុងនេះខ្ញុំសូមធ្វើការបង្ហាញដោយប្រើប្រាស់នូវ Report Viewer ជាមួយនឹងភាសា vb.net ដើម្បីយកមក design ជា report។ ពីព្រោះ Report Viewer គឺជា component ដែលមានស្រាប់របស់ Microsoft Visual Studio ហើយការប្រើប្រាស់របស់វាគឺមិនមានភាពសាំញុំាឡើយ។ ដើម្បីកាន់តែច្បាស់ ខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបង្កើតវា ចាប់ពីដំបូងរហូតដល់បង្កើតបាន report មួយដោយជោគជ័យ។
2. គោលបំណង
ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី
- របៀបបង្កើត Database
- របៀបបង្កើត Table
- របៀបបង្កើត Store Procedure
- របៀបបង្កើត Report Template
- របៀបបង្កើត connection database
- របៀបបង្កើត Dataset, កែប្រែ Dataset
- របៀប Search ទិន្នន័យតាមរយៈ Form ជាមួយភាសា VB.NET
3. តម្រូវការ
ដើម្បីអាចបង្កើតនូវ report បានយើងត្រូវមាន
- Microsoft Visual Studio 2015 (Visual Studio មាន version ច្រើនដូចជា visual studio 2008, 2012,…ក្នុងករណីនេះខ្ញុំសូមជ្រើសរើសយក version 2015)
- SQL Server 2014 Management Studio (SQL Server មាន version ច្រើនដូចជាSQL Server 2005, 2008,… ក្នុងករណីនេះខ្ញុំសូមជ្រើសរើសយក version 2014)
4. ជំហ៊ានទី១៖ បង្កើត Database និង Table
ដើម្បីបង្កើត Database យើងត្រូវ
- បើកកម្មវិធី SQL Server 2014 Management Studio
- Login to SQL Server
- Right click លើ Database –> New Database…
- បង្កើតឈ្មោះ database “Student_db”
- ចុចប៊ូតុង OK
- យើងទទួលបាន database “Student_db” ដែលមិនទាន់មាន tables នៅឡើយ ដូចរូប
- បន្ទាប់មកទៀតសូមធ្វើការបង្កើតនូវ Table មួយដែលមានឈ្មោះថា “tbl_student”
- Right click លើ Tables –> New –> Table…
- សូមបង្កើត field ដែល stu_id ជា primary key ដូចរូប
- យើងទទួលបាន Table ដូចរូប
- ជាចុងក្រោយ សូមធ្វើការបញ្ចូលព័ត៌មានសិស្សក្នុង Tables “tbl_student”
5. ជំហ៊ានទី២៖ បង្កើត VB Project នៅក្នុង Visual Studio
ដើម្បីបង្កើត Project នៅក្នុង Visual Studio
- បើកកម្មវិធី Microsoft Visual Studio 2015
- ចុចលើ New Project …
- Visual Basic –> Windows –> Windows Forms Application
- ដាក់ឈ្មោះថា “StudentDemo”
6. ជំហ៊ានទី៣៖ បង្កើត Form1 សម្រាប់ Search Data
- សូមធ្វើការបង្កើត Form និង Control ដូចរូបខាងក្រោម
- សូមសរសេរកូដនៅក្នុងប៊ូតុង Search
- ត្រូវបង្កើត connection Dim CN As NewSqlConnection(“Data Source=.;DATABASE=yourDatabaseName;User ID=sa;Password=yourConnectionPassword “)
- click: មានន័យថាអ្នកកំពុងធ្វើការនៅក្នុង Object Button1
- sp_rpt_student: គឺជាឈ្មោះ report template
- @stu_id: គឺជា parameter ដែលត្រូវបញ្ជូនដើម្បីបង្ហាញលទ្ធផលតាមរយៈText
- Dim frm As New Form2 : បង្កើត Object frm របស់ Form2
7. ជំហ៊ានទី៤៖ បង្កើត Form2 សម្រាប់បង្ហាញ Report
- បង្កើត Form2 សម្រាប់ Display Report
- Right click លើ “StudentDemo” សូមមើលរូប
- ទាញ (drag & drop) Report Viewer ដាក់ចូល Form2
- យើងនឹងទទួលបានដូចរូប
- សូមធ្វើការសរសេរកូដនៅក្នុង Form load របស់ Form2
- ដើម្បីអាចប្រើប្រាស់ object របស់ Report Viewer បាន យើងត្រូវធ្វើការ Imports class របស់វាចូល
- Imports Microsoft.Reporting.WinForms
- សរសេរកូដក្នុង Form Load
- StudentDemo : ត្រូវដាក់អោយដូចទៅនឹងឈ្មោះ Project របស់យើង
8. ជំហ៊ានទី៥៖ បង្កើត Dataset
Dataset គឺជា data ដែលយើងនឹងត្រូវQuery ចេញពី database របស់យើង ដែលវាមានដូចជា Tables, View, Function, និង Store Procedure ជាដើម។
- និតិវិធីនៃការធ្វើ
- សូមធ្វើការបង្កើត Store Procedure មួយ ដោយ
- ចូលទៅកាន់ New Query រួចសរសេរកូដដូចខាងក្រោម
- ពេលនោះយើងនឹងទទួលបាន procedure មួយឈ្មោះ “sp_rpt_student”
- ចូលទៅ Visual Studio ដើម្បីបង្កើត Dataset
- វានឹងបង្ហាញផ្ទាំងមួយទៀតអោយយើងជ្រើសរើស
- Data
- Dataset
- ដាក់ឈ្មោះអោយ Dataset “xsd”
- Click Add
- Right click លើកន្លែងទំនេរ
- Add –> TableAdapter…
- សូមបង្កើត Connection
- ចុច New Connection…
- រូចធ្វើការជ្រើសរើសដូចខាងក្រោម
- Server Name: ឈ្មោះ server របស់ SQL
- SQL Server Authentication: សម្រាប់ Log on ទៅកាន់ Server
- Select or enter a database name: សម្រាប់ជ្រើសរើសយក database
- សូមចុច Test Connection
- Click OK
- Click Next
- Click Next
- សូមជ្រើសរើសយក Use existing stored procedures
- Click Next
- ត្រង់ Select
- រើសយក procedure ដែលយើងត្រូវការ
- Click Next
- Click Next
- Click Finish ជាការស្រេច
- យើងនឹងទទួលបានដូចរូប
9. ជំហ៊ានទី៦៖ របៀប Update Dataset
ប្រសិនបើយើងចង់បន្ថែម Fields ថ្មី ឬក៏លុប Field ណាមួយចេញ ដំបូងយើងត្រូវលុបឬថែម Field នោះនៅក្នុង table សិន។ ប៉ុន្តែសូមកុំភ្លេចមកធ្វើការ update នៅក្នុង dataset ផងដែរ។
- របៀបអនុវត្តន៍
- ចុចលើ dataset ណាមួយដែលចង់ update
- Right click លើ dataset យកពាក្យថា Configure…
- របៀបធ្វើគឺដូចគ្នាទៅនឹងពេលដែលយើងបង្កើតអញ្ចឹង
- បន្ទាប់មកចុច Next
- Next
- ហើយចុច Finish
- ចុចលើ dataset ណាមួយដែលចង់ update
10. ជំហ៊ានទី៧៖ បង្កើត Report Template
- ដើម្បីបង្កើត Template របស់ Report យើងត្រូវអនុវត្តដូចតទៅ
- សូមធ្វើការជ្រើសរើសយក ដូចរូប
- វានឹងបង្ហាញនូវ Report ទទេ ដែលមិនទាន់បានធ្វើការ connect ទៅ database នៅឡើយ
- ដើម្បីធ្វើការកំណត់ Page Setup របស់ Report យើងត្រូវ
- Right Click នៅលើខាងក្រៅ Report
- យក Report Properties…
- វានឹងបង្ហាញផ្ទាំងមួយទៀតសម្រាប់អោយយើងកែប្រែ Page
- ក្រោយពីយើងធ្វើការកែប្រែរួចរាល់ហើយ សូមធ្វើការដាក់ page header និង page footer អោយReport
- Right Click លើ Report
- យក Insert
- យើងបាន Reportថ្មី ដែលមាន page header និង page footer ដូចរូប
- Page Header: សម្រាប់អោយយើងដាក់ជា Logo និង ចំណងជើងផ្សេងៗ
- Page Footer: សម្រាប់ដាក់ជើងទំព័រ ដូចជា លេខទំព័រ អ្នករៀបរៀង ជាដើម
- ដើម្បីដាក់ Logo នៅក្នុង Page Header យើងត្រូវ
- Right click លើ Page Header
- យក Insert –> image
- វានឹងលោតចេញផ្ទាំងមួយឡើង
- សូមចុច Import… ដើម្បី Import រូបភាពចូល
- ក្រោយពី import image និង add footer ហើយ
- ដើម្បីដាក់ Print date និង Page យើងគ្រាន់តែជ្រើសរើសនៅ Built-in Field ដូចរូប
11. ជំហ៊ានទី៨៖ Add Dataset ទៅក្នុង Report
បន្ទាប់ពីយើងបង្កើត Report Template រួច ឥលូវសូមធ្វើការ add dataset ចូលទៅក្នុង Report ដើម្បីអាចអោយ report មានទិន្នន័យសម្រាប់បង្ហាញទៅកាន់ Front end
- Right Click លើ Datasets
- យក Add Dataset…
- សូមធ្វើការបំពេញដូចរូប
- Click OK
- ពេលនោះយើងនឹងទទួលបានដូចរូប
- ដើម្បីតម្រៀប Fields និមួយៗដាក់ក្នុង Report យើងត្រូវធ្វើដូចតទៅនេះ៖
- Right click លើ Body របស់ Report
- យក Insert
- Table
- យើងទទួលបានដូចរូប
- ដើម្បី Add fields ចូលទៅក្នុង Table យើងត្រូវ
- ចុចអោយចំចំនុចកែងនៃ Column
- សូមរើសយក Fields ដែលយើងចង់បាន
- ដើម្បីបន្ថែម column យើងគ្រាន់តែ right click លើ column ណាមួយ
- រួចយក Insert Column –> Left/Right
- ក្រោយពីតម្រៀបចប់សព្វគ្រប់យើងទទួលបាន Template ដូចរូប
- ចុចអោយចំចំនុចកែងនៃ Column
12. ជំហ៊ានទី៩៖ ដំណើរការ Project (Run Project)
ដើម្បី Run Project គ្នុង Visual Studio យើងត្រូវ
- ចុច F5 លើ Keyboard
- ឬ ចូលទៅកាន់ menu icon
- វានឹងបង្ហាញ Form1 មុនគេ ដើម្បីអោយយើងធ្វើការបញ្ចូលនូវលេខ stu_id
- ចុចលើប៊ូតុង Search
- ពេលនោះយើងនឹងទទួលបាន Report ដូចរូប