មាតិកា
- សេចក្តីផ្តើម
- តម្រូវការ
- ជំហ៊ានទី១៖ បង្កើត Laravel Project
- ជំហ៊ានទី២៖ បង្កើត MySQL Database ក្នុង .env file.
- ជំហ៊ានទី៣៖ បង្កើតនូវ model, migration file និង controller សម្រាប់ table “Passports”
- ជំហ៊ានទី៤៖ បង្កើត file view ដើម្បីបញ្ចូលព័ត៌មានទៅក្នុង database.
- ជំហ៊ានទី៥៖ បង្កើត Controller និង Route.
- ជំហ៊ានទី៦៖ រក្សាទុកទិន្នន័យនៅក្នុង Database.
- ជំហ៊ានទី៧៖ បង្កើត index page មួយសម្រាប់ធ្វើការ List ចេញរាល់ព័ត៌មានទាំងអស់
- ជំហ៊ានទី៨៖ បង្កើតនូវ Edit view មួយសម្រាប់ Update ព៍ត៌មាន
- ជំហ៊ានទី៩៖ របៀបលុបទិន្នន័យចេញពី Database
- ឯកសារយោង
1. សេចក្តីផ្តើម
សម្រាប់ Tutorial នេះ ខ្ញុំសូមណែនាំពីរបៀបប្រើប្រាស់ Laravel CRUD (Create, Read, Update, Delete) ដែលជា Open source web framework មួយ សម្រាប់ធ្វើការបង្កើតនូវ Dynamic website។ វាមានការពេញនិយមសម្រាប់អ្នក Developer ក្នុងការចាប់ផ្តើមបង្កើត Project មួយប្រកបដោយភាពងាយស្រួល។ Tutorial នេះដែរបង្កើតឡើងសម្រាប់អ្នកមិនចេះសោះ និងអ្នកដែលទើបតែចាប់ផ្តើមប្រើប្រាស់វាសម្រាប់គោលបំណងធ្វើ Project នៅថ្ងៃខាងមុខ។ ក្នុងនេះដែរខ្ញុំក៏ទើបតែចាប់ផ្តើមសិក្សាពីវាបានបន្តិចបន្តួច ហើយចំពោះTutorial នេះដែរ យើងអាចធ្វើការស្វែងយល់បន្ថែមពីវា តាម Reference វេបសាយដែលបានបង្ហាញនៅខាងក្រោមនេះ។
2. តម្រូវការ
ដើម្បីអាចបង្កើត Project ជាមួយ laravel framework បាន យើងត្រូវមានៈ
- កម្មវិធីសម្រាប់សរសេរកូដ Text Editor ឬ IDE (ដូចជា Sublime, Notepad…, Eclipse, phpStorm, ក៏ដូចជា IDE ផ្សេងៗទៀតជាដើម)
- Wamp server ឬ Xamp
- ត្រូវភ្ជាប់អ៊ីនធើណេត (នៅពេលដែលយើង Generate Project ជាដើម)
- ត្រូវតម្លើង Composer ក្នុងម៉ាស៊ីនកុំព្យូទ័រ (https://getcomposer.org/)
3. ជំហ៊ានទី១៖ បង្កើត Laravel Project
សូមវាយនូវ Command ខាងក្រោមដើម្បីបង្កើតនូវ Laravel Project មួយដែលមានឈ្មោះថា passportappointmentsystem
- ចូលទៅកាន់ command prompt រួច paste code ខាងក្រោមចូលcomposer create-project –prefer-dist laravel/laravel passportappointmentsystem
- សូមរង់ចាំរហូតដល់វា Generate Project ដោយជោគជ័យ
- បន្ទាប់ពី create project បានដោយជោគជ័យហើយ យើងនឹងទទួលបាននូវ Project Structure ដូចរូប
4. ជំហ៊ានទី២៖ បង្កើត MySQL Database ក្នុង .env file
- នៅក្នុង .env file សូមធ្វើការ Configure ដូចរូបខាងក្រោម
- សូមចូលទៅកាន់ phpMyAdmin ដើម្បីបង្កើតនូវ database មួយឈ្មោះថា “passportsystem”
- បន្ទាប់ពីយើង configure .env file រួចហើយ សូមធ្វើការ migrate នូវ Tables ចំនួន២ដែលផ្តល់ដោយ laravel ដោយស្វ័យប្រវត្តិ
- សូមវាយនូវ command php artisan migrate ក្នុង command prompt
- ចំណាំ៖ មុននឹង វាយនូវ command ខាងលើ សូមចូលទៅកាន់ path នៃ Project យើងជាមុនសិន
- ចុច Enter
- ករណីនៅពេលដែលវា error ខណៈពេល migrate tables ដូចរូបខាងក្រោម
- សូមចូលទៅកាន់ Providers –> AppServiceProvider.php
- រូចធ្វើការ add code ដូច highlight រូបខាងក្រោម
- បន្ទាប់មកចូលទៅ command prompt រូចmigrate ម្តងទៀត
- សូមចូលទៅកាន់ phpMyAdmin
- យើងនឹងទទួលបាននូវ Tables ដូចខាងក្រោម
5. ជំហ៊ានទី៣៖ បង្កើតនូវ model, migration file និង controller សម្រាប់ table “Passports”
- សូមវាយនូវ command ខាងក្រោម
- php artisan make:model Passport -m
- ពេលនោះវានឹងបង្កើត files ចំនួន២
- php model.
- create_passports_table migration file.
- ក្នុង migration យើងនឹងទទួលបាន file ដូចរូប
- បន្តមកទៀតយើងត្រូវបង្កើតនូវ Schema អោយ table “passports”
- ចុចលើfile “2018_05_30_153508_create_passports_table.php”
- សូមបង្កើតនូវ fields និមួយៗ ដូចរូបខាងក្រោម
- បន្ទាប់ពីយើងបានបង្កើត Schema អោយ table ខាងលើរួចហើយ
- សូមធ្វើការ migrate table ដោយវាយ “php artisan migrate”
- ដូចនេះក្នុង database យើងនឹងទទួលបាន table “passports”
6. ជំហ៊ានទី៤៖ បង្កើត file view ដើម្បីបញ្ចូលព័ត៌មានទៅក្នុង database
- បង្កើត file មួយនៅក្នុង resources >> views >> create.blade.php
- រួចសរសរកូដដូចខាងក្រោម
7. ជំហ៊ានទី៥៖ បង្កើត Controller និង Route
ដើម្បីបង្កើតបាននូវ Controller យើងត្រូវវាយ command
- php artisan make:controller PassportController –resource
- ពេលនោះវានឹងបង្កើតនូវ controller មួយមានឈ្មោះថា “PassportController.php” សម្រាប់អោយយើងធ្វើការបង្កើតនូវរាល់ functions CRUD
- នៅក្នុង project folder របស់យើង នឹងទទួលបាន file ដូចរូប
- សូមធ្វើការចុចលើ file “PassportController.php” រួចធ្វើការបង្កើត function មួយដូចរូប
- Function create(): សម្រាប់ធ្វើការ return view មួយដែលមានឈ្មោះថា “blade.php”
- សម្គាល់ៈ ចំពោះការcall ហៅ view នៅក្នុង laravel យើងមិនចាំបាច់សរសេរ “create.blade.php” ទាំងស្រុងឡើយ គឺគ្រាប់តែសរសេរឈ្មោះ create បានហើយ។
- ធ្វើការ register route នៅក្នុង routes >> web.php file
- ចុចលើ web.php
- រួចសរសេរកូដ Route::resource(‘passports’,’PassportController’);
- បន្ទាប់មកទៀតសូមចូលទៅកាន់ Terminal រួចវាយ Command php artisan route:list សម្រាប់ធ្វើការ List មើលរាល់ routes ទាំងអស់នៅក្នុង Project របស់យើង
- ដើម្បីអាចដំណើរការ laravel project បានយើងត្រូវ ប្រើប្រាស់នូវ command មួយគឺ “php artisan serve”
- ឥលូវនេះ server ត្រូវបានដំណើរការហើយ
- សូមចូលទៅកាន់ browser រួចវាយនូវ url “http://localhost:8000/passports/create”
- យើងនឹងទទួលបានដូចរូប
8. ជំហ៊ានទី៦៖ រក្សាទុកទិន្នន័យនៅក្នុង Database
យើងត្រូវការសរសេរនៅក្នុង Function “store” ដើម្បីបញ្ចូល ទិន្នន័យចូលទៅក្នុង database
- ចូលទៅ PassportController.php
- រួចសរសេរកូដដូចខាងក្រោម
9. ជំហ៊ានទី៧៖ បង្កើត index page មួយសម្រាប់ធ្វើការ List ចេញរាល់ព័ត៌មានទាំងអស់
- ចូលទៅ PassportController.php
- នៅក្នុង resources>> views សូមធ្វើការបង្កើត file view មួយមានឈ្មោះថា “blade.php”
- រួចសរសេរកូដខាងក្រោមចូល
- សូមចូលទៅ url “http://localhost:8000/passports”
- ខាងក្រោមនេះជាលទ្ធផលដែលយើងបានធ្វើការបញ្ចូលទិន្នន័យចូលទៅក្នុង database ដោយជោគជ័យ
10. ហ៊ានទី៨៖ បង្កើតនូវ Edit view មួយសម្រាប់ Update ព៍ត៌មាន
- ចូលទៅ PassportController.php
- រួចសរសេរ function edit
- សូមបង្កើត file មួយឈ្មោះថា “blade.php” នៅក្នុង resources >> views
- បន្ទាប់មកទៀតសូមធ្វើការសរសេរកូដដើម្បី update ទិន្នន័យ
- នៅក្នុងនេះដែរ យើងមិនបានធ្វើការ update ទៅលើfield “Date, និង Image” ឡើយ
- ចូលទៅ PassportController.php
- រួចសរសេរកូដ function សម្រាប់ update
- ខាងក្រោមនេះ គឺជា form សម្រាប់កែប្រែទិន្នន័យរបស់យើង
11. ជំហ៊ានទី៩៖ របៀបលុបទិន្នន័យចេញពី Database
- ចូលទៅ PassportController.php
- រួចសរសេរកូដ function សម្រាប់ destroy (លុប)
- ដើម្បីលុបទិន្នន័យ គឺគ្រាន់តែចុចលើ Button Delete ជាការស្រេច
- ដូចនេះ ការប្រើប្រាស់ CRUD នៅក្នុង Laravel ត្រូវបានបញ្ចប់ សូមអរគុណ.
12. ឯកសារយោង
- https://appdividend.com/2018/02/23/laravel-5-6-crud-tutorial/