#AskMe

ការសិក្សាពីទិដ្ឋភាពទូទៅរបស់ Android Studio

មាតិកា

I.   សេចក្តីផ្តើម

II.  គោលបំណង

III. តម្រូវការ

IV. របៀបបង្កើត Android Project

V.  ពិពណ៌នាអំពី Structure របស់ Android Project

VI. The Android Activity Lifecycle Methods

VII.Reference

I.          សេចក្តីផ្តើម

Android Studio គឺជាកម្មវិធីសម្រាប់អោយយើងធ្វើការសរសេរនូវ android សម្រាប់ mobile app។ យើងអាចធ្វើការទាញយក latest version ពីក្នុងវេបសាយ https://developer.android.com។ ខាងក្រោមនេះគឺជាការបង្ហាញពីរបៀបបង្កើត Project នៅក្នុង android studio រួមនឹងការពិពណ៌នាអំពី Android Project Structure។

II.         គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

III.        តម្រូវការ

ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖

IV.       របៀបបង្កើត Android Project

ខាងក្រោមនេះគឺជារបៀបបង្កើត Android Project នៅក្នុង Android Studio

V.          ពិពណ៌នាអំពី Structure របស់ Android Project

សូមពិនិត្យមើល Project Structure ដូចខាងក្រោម

ឈ្មោះរបស់ folder ការបរិយាយ
src src មកពីពាក្យថា Source Code. វាផ្ទុករាល់ Java Source files.
gen generatedJava gen តំណាងអោយ Generated Java Library។ library នេះគឺប្រើសម្រាប់តែក្នុង Android តែប៉ុណ្ណោះ។
res ប្រើសម្រាប់ផ្ទុកនូវរាល់ assets ដូចជា image, icon, layout, menu
res res តំណាងអោយ Resource file។ វាផ្ទុកនូវ resource files ដូចជា pictures, XML files, ជាដើម។ វាក៏ផ្ទុកនូវ folders បន្ថែមទៀតផងដែរដូចជា Drawable, Layout ហើយនិង Values.
– Drawable ត្រូវបានគេប្រើដើម្បីផ្ទុកនូវ graphic files ផ្សេងៗគ្នា។ ខាងក្រោមនេះគឺជាប្រភេទ drawable ដែលមានទំហំខុសៗគ្នានៅក្នុង drawable folders,
1. drawable-mdpi
2. drawable-hdpi
3. drawable-ldpi
drawable folders ខាងលើតម្រូវអោយវាស្ថិតតាមលំដាប់លំដោយ ដើម្បីអោយវាអាចសម្របទៅតាមប្រភេទនៃ screen resolutions ។


Layout: វាត្រូវបានប្រើសម្រាប់ដាក់នូវ XML layout files ដើម្បីធ្វើការកំណត់នូវ Objects របស់ Android ដូចជា textbox, buttons, ជាដើម ដែលត្រូវបានរៀបចំនៅលើ screen។

menu: វាត្រូវបានប្រើសម្រាប់ធ្វើការកំណត់នូវ XML files នៅក្នុង application menu។

values: វាត្រូវបានប្រើសម្រាប់ XML files ដែល stores នូវ string values ដូចជា  titles, labels ។ល។

AndroidManifest.xml file នេះបង្ហាញអំពី definition file​ របស់ android។ នៅក្នុង file នេះផ្ទុកទៅដោយព័ត៌មានអំពី Android application ដូចជា minimum Android version, និង permission ដើម្បី access នូវសមត្ថភាពរបស់ Android device ដូចជា Internet access permission, phone permission ជាដើម។
MainLayout.xml file នេះពិពណ៌នាអំពី Layout របស់ page។ ដូចនេះរាល់ components​ទាំងឡាយដូចជា textboxes, labels, radio buttons ជាដើម ត្រូវបានបង្ហាញនៅលើ application screen។
Activity class ប្រើសម្រាប់ក្តោបនូវ screen device របស់ application ទាំងមូល ដែលត្រូវការយ៉ាងហោចណាស់ត្រូវមាន class មួយដែល inherits ចេញពី Activity class។ ដូចជា method OnCreate() ត្រូវបាន initiates នៅពេល load នូវ application របស់ layout page។

VI.          The Android Activity Lifecycle Methods

នៅត្រង់ចំនុចនេះយើងនិងនិយាយអំពី lifecycle methods ដែលត្រូវបានប្រើប្រាស់ជាមួយ Android Activity។ សូមក្រឡេកមើលទៅលើរូបភាពខាងក្រោម ដែលបង្ហាញពី Lifecycle method របស់ Android

បន្ថែមពីលើ lifecycle methods ដែលបានបង្ហាញខាងលើ មានmethods ចំនួនពីរទៀតដែលជាក់លាក់សម្រាប់ saving និង restoring នូវ dynamic state របស់ activity៖

VII.          Reference

https://www.tutorialride.com/android/structure-of-android-application.htm

https://www.techotopia.com/index.php/Kotlin_-_Handling_Android_Activity_State_Changes