មាតិកា
I. សេចក្តីផ្តើម
II. គោលបំណង
III. តម្រូវការ
IV. ជំហានទី១៖ បង្កើត Android Project
V. ជំហានទី២៖ បង្កើត Layout
VI. ជំហានទី៣៖ សរសេរកូដក្នុង MainActivity
VII. ជំហានទី៤៖ ដំណើរការកម្មវិធី
I. សេចក្តីផ្តើម
នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតម៉ាស៊ីនគិតលេខធម្មតាមួយ ដែលយើងអាចធ្វើការគណនានូវប្រមាណវិធី ដូចជា បូក ដក គុណ ចែក ជាដើម។ បន្ថែមពីនោះទៀតលោកអ្នកក៏អាចធ្វើការ implement បន្ថែមទាក់ទងទៅនឹងប្រមាណវិធីពីជណិត (cos, sin, tan, cotan,…) ផងដែរ។ ដើម្បីកាន់តែងាយយល់សូមធ្វើការអនុវត្តន៏ទាំងអស់គ្នាតាមជំហាននីមួយៗដូចខាងក្រោម។
II. គោលបំណង
ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី
- យល់ដឹងអំពីធ្វើប្រមាណវិធីនៅក្នុង Android
- យល់ដឹងអំពីរបៀបប្រើប្រាស់ Design Layout
- យល់ដឹងពីរបៀបប្រើប្រាស់ Control Statement
- យល់ដឹងពីរបៀបប្រកាស Object Reference
III. តម្រូវការ
ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖
- កម្មវិធី Android Studio (version 3.2.1)
- ត្រូវមាន Internet connection (ករណីដែលយើងចង់ធ្វើការប្រើប្រាស់ gradle ដើម្បីទាញយក library និងករណីផ្សេងៗចាំបាច់ទៀត)
- Maximum RAM យ៉ាងហោចណាស់ 4GB ឡើង
- CPU គួរតែជាប្រភេទ intel CORE i3 ឡើងទៅ ទើបប្រសើរ
- គួរមាន Hard Disk ប្រភេទ SSD ទើបវាពន្លឿនក្នុងការ run android project បានរលូន
- ត្រូវមាន phone ដែលប្រើប្រាស់ប្រតិបត្តិការ android
- ករណីដែលយើងគ្មាន Phone ដែលប្រើប្រាស់ប្រតិបត្តិការ Android ទេ យើងក៏អាចធ្វើការប្រើប្រាស់ Genymotion សម្រាប់ធ្វើជា Emulator
IV. ជំហានទី១៖ បង្កើត Android Project
- ជាដំបូង សូមធ្វើការបង្កើត Project (មើលមេរៀនមុន ពីរបៀបបង្កើត Android Project)
- ក្រោយពីបង្កើតរួច យើងនឹងទទួលបាន Project Structure ដូចរូប

V. ជំហានទី២៖ បង្កើត Layout
- សូមបង្កើត Layout ដូចរូបខាងក្រោម៖
- បង្កើតប៊ូតុងចំនួន ១៧
- ប៊ូតុងលេខមានចំនួន 10 (0 – 9)
- ប៊ូតុងប្រមាណវិធីចំនួន 4 (បូក ដក គុណ ចែក)
- ប៊ូតុងសម្រាប់ចុចក្បៀស (.)
- ប៊ូតុងសម្រាប់លុប Clear (C)
- ប៊ូតុងសម្រាប់បង្ហាញលទ្ទផលឬហៅថាសញ្ញាស្មើ (=)
- បង្កើត Text View សម្រាប់បញ្ចូលលេខតាមរយៈចុចលើប៊ូតុងនិមួយៗ
- បង្កើតប៊ូតុងចំនួន ១៧

- ក្នុងការបង្កើត Layout ខាងលើ ខ្ញុំសូមលើកយកការសរសេរកូដតាមរយៈ xml មកបង្ហាញ ដូចខាងក្រោមនេះ៖




VI. ជំហានទី៣៖ សរសេរកូដក្នុង MainActivity
ក្រោយពីយើងបានបង្កើត Layout រួចរាល់ហើយ សូមធ្វើការសរសេរកូដក្នុង class “MainActivity.java” ដើម្បីអាចអោយយើងធ្វើ action ទៅលើប៊ូតុងនិមួយៗបាន។

- សូមសរសេរកូដដូចខាងក្រោម៖




VII. ជំហានទី៤៖ ដំណើរការកម្មវិធី
សូមធ្វើការ Run application របស់យើង ដោយចូលទៅកាន់
- មីនុយ Run
- រើសយក Run App

- ជ្រើសរើសយក devices ដែលអ្នកចង់អោយវា Run

- ក្រោយពីជ្រើសរើសរួច
វានឹងលោត Project ឡើង
- ករណីមិនទាន់បានបញ្ចូលលេខ

- ករណីធ្វើប្រមាណវិធីបូក

- ចំពោះប្រមាណវិធីផ្សេងៗ ការអនុវត្តន៏ដូចៗគ្នា។