មាតិកា
I. សេចក្តីផ្តើម
II. គោលបំណង
III. តម្រូវការ
IV. បង្កើត Android Project
V. ជំហានទី១៖ បង្កើត Layout ក្នុង activity_main.xml
VI. ជំហានទី២៖ បង្កើត Activities.
VII.ជំហានទី៣៖ បង្កើត Intent ក្នុង class “MainActivity”
VIII.ជំហានទី៤៖ បង្កើត First Layout
IX. ជំហានទី៥៖ បង្កើត Second Layout
X. ជំហានទី៦៖ បង្កើត Third Layout
I. សេចក្តីផ្តើម
ជាទូទៅការបង្កើត Layout នៅក្នុង Android មានវិធីសាស្រ្តជាច្រើន អាស្រ័យទៅតាមអ្នក developer ម្នាក់ៗរៀងៗខ្លួន។ លោកអ្នកអាចធ្វើការបង្កើតតាមវិធីសាស្រ្តដោយជ្រើសរើសយក Layout ណាមួយដែលលោកអ្នកគិតថាវាងាយស្រួលសម្រាប់ខ្លួនឯង ហើយចំពោះលទ្ទផលវិញគឺចេញមកដូចតែគ្នាទេ។ ចំពោះនៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញពីរបៀបបង្កើត Layout របស់ខ្ញុំ ក៏ដូចជារបៀបរបបក្នុងការសរសេរកូដដូចខាងក្រោមនេះ។
II. គោលបំណង
ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី
- យល់ដឹងអំពីរបៀបប្រើប្រាស់ Layout
- យល់ដឹងពីរបៀប design layout
- យល់ដឹងពីរបៀបប្រើប្រាស់ image
- យល់ដឹងអំពីរបៀបប្រើប្រាស់ Intent
III. តម្រូវការ
ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖
- កម្មវិធី Android Studio (version 3.2.1)
- ត្រូវមាន Internet connection (ករណីដែលយើងចង់ធ្វើការប្រើប្រាស់ gradle ដើម្បីទាញយក library និងករណីផ្សេងៗចាំបាច់ទៀត)
- Maximum RAM យ៉ាងហោចណាស់ 4GB ឡើង
- CPU គួរតែជាប្រភេទ intel CORE i3 ឡើងទៅ ទើបប្រសើរ
- គួរមាន Hard Disk ប្រភេទ SSD ទើបវាពន្លឿនក្នុងការ run android project បានរលូន
- ត្រូវមាន phone ដែលប្រើប្រាស់ប្រតិបត្តិការ android
- ករណីដែលយើងគ្មាន Phone ដែលប្រើប្រាស់ប្រតិបត្តិការ Android ទេ យើងក៏អាចធ្វើការប្រើប្រាស់ Genymotion សម្រាប់ធ្វើជា Emulator
IV. បង្កើត Android Project
- ជាដំបូង សូមធ្វើការបង្កើត Project (មើលមេរៀនមុន ពីរបៀបបង្កើត Android Project)
- ក្រោយពីបង្កើតរួច យើងនឹងទទួលបាន Project Structure ដូចរូប
V. ជំហានទី១៖ បង្កើត Layout ក្នុង activity_main.xml
- សូមសរសរកូដខាងក្រោម ដើម្បីបង្កើត Main Layout នៅពេល start project ដំបូងឡើង
- ជាលទ្ធផលយើងនឹងទទួលបានដូចរូប
VI. ជំហានទី២៖ បង្កើត Activities
- សូមធ្វើការបង្កើត Activities ចំនួនបីដូចខាងក្រោម៖
- FirstLayoutActivity
- SecondLayoutActivity
- ThirdLayoutActivity
ចំណាំ៖ ចំពោះរបៀបបង្កើត Activity សូមចូលទៅមើលមេរៀនមុន
- ក្រោយមកយើងនឹងទទួលបាន Structure ថ្មីដូចខាងក្រោមនេះ
VII. ជំហានទី៣៖ បង្កើត Intent ក្នុង class “MainActivity”
សូមធ្វើការបើកនូវ MainActivity class រូចសរសេរកូដចូល
- គោលបំណងដើម្បីធ្វើការបើកនូវ page activity នីមួយៗតាមរយៈការចុចលើប៊ូតុង btnFirst, btnSecond, btnThird
របៀបហៅទៅកាន់ Activity
- ទី១៖ បង្កើត object reference អោយប៊ូតុងនីមួយៗ
- ទី២៖ ត្រូវធ្វើការកំណត់នៅពេល user ចុចលើប៊ូតុង ដោយប្រើប្រាស់ method មួយឈ្មោះថា setOnClickListener() ពេលនោះវានឹង override នូវ method មួយទៀតគឺ onClick() សម្រាប់អោយយើងធ្វើការហៅ Activity។
- ទី៣៖ បង្កើតនូវ Intent object ដើម្បីធ្វើការឆ្ពោះទៅកាន់ activity តាមរយៈ startActivity()
VIII. ជំហានទី៤៖ បង្កើត First Layout
សូមធ្វើការបង្កើត Layout ដោយគ្រាន់តែបង្កើតជាគ្រោងជាមួយនឹង Button
- យើងនឹងទទួលបានលទ្ធផល
IX. ជំហានទី៥៖ បង្កើត Second Layout
ក្រោយពីយើងបានបង្កើត Layout ទី១ រួចមកហើយ ដូចនេះយើងក៏អាចធ្វើការបម្លែងពី Layout ទី១ ទៅជា image ផ្សេងៗដែលយើងចង់ដាក់បានយ៉ាងងាយស្រួល។
- ជាជំហានដំបូងលោកអ្នកត្រូវធ្វើការ import រូបភាពដែលមាន extension “.png” ចូលទៅក្នុង directory “drawable”ជាមុនសិន។
- ដោយចូលទៅកាន់ Local Drive Computer របស់អ្នក
រួចជ្រើសរើសយក image នោះ
ដោយគ្រាន់តែធ្វើការ Copy និង Paste វាចូល “drawable” តែប៉ុណ្ណោះ។
- Right click លើ image
- រើសយក Copy
- បន្ទាប់មកចូលទៅកាន់ Android Studio
- ត្រង់ res សូម Right click លើ “drawable”
- រួចរើសយកពាក្យថា “Paste”
ក្រោយពីបាន copy image ចូល project directory រួចរាល់ហើយ
- សូមបើក Layout “activity_second_layout.xml” រួចសរសេរកូដចូលដូចខាងក្រោមនេះ៖
- លោកអ្នកនឹងទទួលបានរូបដូចខាងក្រោម
X. ជំហានទី៦៖ បង្កើត Third Layout
ក្រោយពីបានបង្កើត Layout ទី២ រួចមកហើយ លោកអ្នកអាចចូលមក Layout ទី៣នេះបានកាន់តែងាយស្រួលជាងនេះទៅទៀត។ ក្នុង Layout ទី៣ គឺគ្រាន់តែបន្ថែមនូវអក្សរសម្រាប់បង្ហាញនៅពីក្រោម icon នីមួយៗតែប៉ុណ្ណោះ។ សូមអនុវត្តន៍ដូចតទៅនេះ៖
- សូមបើក Layout “activity_third_layout.xml” រួចសរសេរកូដចូល
- លោកអ្នកនឹងទទួលបានលទ្ធផលដូចរូបខាងក្រោម
- ដូចនេះយើងទទួលបាន Layout ដ៏ស្រស់ស្អាតព្រមទាំង Concept ក្នុងការ design layout ដែលមានលក្ខណៈប្រហាក់ប្រហែល។