មាតិកា I. សេចក្តីផ្តើម II. គោលបំណង III. តម្រូវការ IV. ជំហានទី១៖ បង្កើត Android Project V. ជំហានទី២៖ បង្កើត Layout VI. ជំហានទី៣៖ សរសេរកូដក្នុង MainActivity VII. ជំហានទី៤៖ ដំណើរការកម្មវិធី I. សេចក្តីផ្តើម នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតម៉ាស៊ីនគិតលេខធម្មតាមួយ ដែលយើងអាចធ្វើការគណនានូវប្រមាណវិធី ដូចជា បូក ដក គុណ ចែក ជាដើម។ បន្ថែមពីនោះទៀតលោកអ្នកក៏អាចធ្វើការ implement បន្ថែមទាក់ទងទៅនឹងប្រមាណវិធីពីជណិត (cos, sin, tan, cotan,…) ផងដែរ។ ដើម្បីកាន់តែងាយយល់សូមធ្វើការអនុវត្តន៏ទាំងអស់គ្នាតាមជំហាននីមួយៗដូចខាងក្រោម។ II. គោលបំណង ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី យល់ដឹងអំពីធ្វើប្រមាណវិធីនៅក្នុង Android យល់ដឹងអំពីរបៀបប្រើប្រាស់ Design Layout យល់ដឹងពីរបៀបប្រើប្រាស់ Control…