នៅក្នុង Facebook ឬ Twitter ពេលមិត្តអ្នកឈប់ធ្វើជាមិត្តរបស់អ្នក អ្នកនឹងមិនទទួល email ឬ notification អ្វីពាក់ព័ន្ធទៅនឹងរឿងនេះទេ។ ដូចេ្នះហើយទើបក្រុមហ៊ុន TwentyFeet ត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់សេវាកម្មនេះ។ អ្វីដែល TwentyFeet ធ្វើគឺភ្ជាប់គណនី Facebook ឬ Twitter របស់អ្នក ទៅនឹងគេហទំព័ររបស់គេ បន្ទាប់មក TwentyFeet នឹងធ្វើការតាមដាន គណនីរបស់អ្នកដើម្បីកត់ត្រានូវអ្នកដែលឈប់ធ្វើជាមិត្តអ្នក។ TwentyFeet ផ្តល់សេវាកម្មនេះដោយឥតគិតប្រាក់ សំរាប់គណនី២ ដែលចុះឈ្មោះលើកដំបូង តែសំរាប់គណនីពាណិជ្ជកម្ម នឹងត្រូវគិតថ្លៃ $2.49 សំរាប់១គណនីបន្ថែម។ សូមចូលទៅកាន់គេហទំព័រ TwentyFeet.com ដើម្បីស្វែងយល់ពីព័ត៌មានបន្ថែម ឬសំរាប់ការចុះឈ្មោះប្រើសេវាកម្មនេះ។ ខាងក្រោមជាវីដេអូរបស់ក្រុមហ៊ុន TwentyFeet បង្ហាញអំពីការប្រើប្រាស់សេវាកម្មនេះ [tubepress video=”FP8qdlChnnw”]While both Twitter and Facebook are all too keen to send us emails…