Categories
Visual Basic.Net

ការសិក្សាពីរបៀបបង្កើត Import XML File និង Text File ទៅក្នុង SQL Server ជាមួយ VB.NET

មាតិកា

I.   សេចក្តីផ្តើម

II.  គោលបំណង

III. តម្រូវការ

IV. ជំហានទី១៖ បង្កើត Project

V.  ជំហានទី២៖ បង្កើត Form Control

VI. ជំហានទី៣៖ សរសេរកូដទៅលើ Control នីមួយៗ

VII.ជំហានទី៤៖ បង្កើត Table

VIII.ជំហានទី៥៖ បង្កើត File

IX. ជំហានទី៦៖ Run application

I.          សេចក្តីផ្តើម

នៅក្នុងមេរៀននេះយើងនឹងសិក្សាពីរបៀប Import xml file និង text file ចូលទៅក្នុង SQL Server ជាមួយភាសា VB.NET។ ចំពោះរបៀបនៃការសរសេរកូដមានច្រើនទម្រង់និងបច្ចេកទេសនីមួយៗរបស់ programmer ម្នាក់ៗ ហើយក្នុងមេរៀននេះផងដែរ លោកអ្នកអាចយកទៅធ្វើជាគំនិត ឬក៏ច្នៃប្រឌិតទៅលើអ្វីដែលខ្ញុំយកមកបង្ហាញបន្ថែមបានតាមការគួរ។ ដើម្បីកាន់តែយល់ ខ្ញុំនិងធ្វើការពន្យល់ពីជំហាននីមួយៗ ដើម្បីអោយអ្នកទាំងអស់គ្នាបានយល់។ សូមធ្វើការអនុវត្តន៍តាមជំហានដូចខាងក្រោមនេះ។

ប្រសិនបើមានចម្ងល់ឬក៏មានកន្លែងណាដែលមិនត្រឹមត្រូវ សូមជួយផ្តល់យោបល់ដើម្បីអោយខ្ញុំបាទមានការកែប្រែនិងធ្វើអោយអត្ថបទផ្សេងៗទៀតកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នា។

II.         គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

 • យល់ដឹងអំពី XML File Format
 • យល់ដឹងអំពី Text File Format
 • យល់ដឹងអំពី របៀបបង្កើត Function ក្នុង VB.NET
 • យល់ដឹងអំពី បង្កើត Form
 • យល់ដឹងអំពី របៀបបង្កើត Database, Table, និង Field

III.        តម្រូវការ

ដើម្បីអាចអនុវត្តន៍មេរៀននេះបាន លុះត្រាតែអ្នកមាន:

 • កម្មវិធី Microsoft Visual Studio
 • កម្មវិធី SQL Server Management

IV.       ជំហានទី១៖ បង្កើត Project

សូមធ្វើការបង្កើត Project ជាមួយ Window Form

 • បើកកម្មវិធី Microsoft Visual Studio (ករណីនេះខ្ញុំប្រើប្រាស់ version 2015)
 • ចូលទៅកាន់ File
 • New
 • Project
 • ត្រង់ Templates è រើសយក Visual Basic è Windows è Windows Forms Application è រួចដាក់ឈ្មោះអោយ Project ជាការស្រេច

V.          ជំហានទី២៖ បង្កើត Form Control

សូមធ្វើការ design form ដោយរួមមាន control ដូចខាងក្រោម

 • Button ចំនួន ៣ (button សម្រាប់ browse file, button import file, button close)
 • TextBox ចំនួន ១ សម្រាប់ទទួលយកទីតាំង file នៅពេលចុចប៊ូតុង browse
 • OpenFileDialog: សម្រាប់ធ្វើការបើករកទីតាំង File
 • ជ្រើសរើសយក Control ណាមួយដែលអ្នកត្រូវការនៅក្នុង Toolbox រួចហើយអ្នកត្រូវតែអូសវាដាក់ចូលទៅក្នុង Form

សូមធ្វើការកែប្រែឈ្មោះរបស់ control នីមួយៗ ដោយចុចលើ control ណាមួយដែលអ្នកចង់ដាក់ឈ្មោះអោយ រួចទៅប្តូរឈ្មោះអោយវានៅត្រង់ Properties

ក្រោយមកអ្នកនឹងទទួលបាន Formដូចរូប

VI.          ជំហានទី៣៖ សរសេរកូដទៅលើ Control នីមួយៗ

សូមចាប់ផ្តើមសរសេរកូដទៅលើ control នីមួយៗដូចខាងក្រោម

 1. បង្កើត Module សម្រាប់ធ្វើការភ្ជាប់ connection ទៅកាន់ database
  1. right click លើ project
  1. យកពាក្យថា Add
  1. Module…

វានឹងបង្ហាញផ្ទាំងមួយសម្រាប់អោយយើងដាក់ឈ្មោះអោយ Module

សូមសរសេរកូដដូចខាងក្រោម

 • Data Source: គឺជា server name នៃ SQL Server របស់ម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ ប្រសិនបើអ្នកដាក់សញ្ញាចុច (.) នោះវានឹងមិនខ្វល់ពីឈ្មោះ server name ឡើយ។
  • DATABASE: គឺជាឈ្មោះ database របស់អ្នក
  • User ID: គឺជាឈ្មោះ Login។ ក្នុងករណីនេះខ្ញុំយក User ID =sa ដែលជា default login
  • Password: គឺជាលេខសម្ងាត់នៅពេលដែលអ្នក login ជាមួយ user “sa”
 • សរសេរ Function
  • សម្រាប់ធ្វើការ ទៅលើ XML file format

សម្រាប់ធ្វើការ ទៅលើ Text file format

សរសេរកូដលើប៊ូតុង Browse (btnBrowse)

ចុចលើប៊ូតុង btnBrowse​ ចំនួនពីរដងផ្ទួនៗគ្នា (double click)

 • OFD គឺជាឈ្មោះរបស់ OpenFileDialog របស់ control
 • សរសេរកូដលើប៊ូតុង Import (btnImport)

សរសេរកូដលើប៊ូតុង Close (btnClose)

ចំណាំ៖ សូមកុំភ្លេចធ្វើការ import library ចូលក្នុង project របស់យើងផង

VII.          ជំហានទី៤៖ បង្កើត Table

មុននឹងបង្កើត Table បានលុះត្រាតែអ្នកមាន Database ជាមុនសិន

 • ក្នុងករណីនេះខ្ញុំបានបង្កើត Database ដែលមានឈ្មោះថា “SampleDB” រួចហើយ ដូចនេះយើងគ្រាន់តែធ្វើការបង្កើត Table បានហើយ
 • ដើម្បីបង្កើត Table សូមធ្វើការសរសេរកូដខាងក្រោម

បន្ទាប់មកចុច F5​ លើ Keyboard ដើម្បីធ្វើការ execute script ខាងលើ

VIII.          ជំហានទី៥៖ បង្កើត File

 • បង្កើត File XML format
  • ឈ្មោះ student.xml
 • បង្កើត Text File format
  • ឈ្មោះ book.txt

IX.          ជំហានទី៦៖ Run application

ដើម្បីអាចដំណើរការកម្មវិធីបាន យើងគ្រាន់តែចុច F5 លើកម្មវិធី visual studio ឬចុចលើរូប icon “Start” ជាការស្រេច

 • ចុច F5 វានឹងលោត application យើងឡើងមក

ករណីយើងមិនបានចុច browse រកទីតាំង file ដោយយើងចុច button Import នោះវានឹងបង្ហាញដូចខាងក្រោម

ចុច browse ដើម្បីរកទីតាំង file (.xml, .txt)

ចុច Import

ក្រោយពីយើងបានធ្វើការ import file រួចមក សូមចូលទៅកាន់ Database ក្នុង SQL Server ដើម្បីទៅមើល data។

By sysomeho

Ho Sysome obtains B.S. degree in Computer Science from Phnom Penh Internation University (PPIU) in 2013 and currently studying Master of Science in IT (MSIT) at Asia Euro University (AEU). He worked as an IT Officer at Microfinance Institute and Bank in Phnom Penh. He is familar in programming language such as VB.NET, Java (Java2EE, Spring), Codeigniter, Laravel, mysql, sql server and so on. He enjoys sharing knowledges, learns from other, and develop himself.
Find him on Facebook: Spy Ro, Linkedin: Sysome HO.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.