មាតិកា
I. សេចក្តីផ្តើម
II. បង្កើត Project
III. បង្កើត Controller
IV. ការអនុវត្តន៍
V. ការបង្កើត Trace
I. សេចក្តីផ្តើម
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការបង្ហាញអំពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់ Action Method ក្នុង ASP.NET MVC។ ខាងក្រោមនេះនឹងអនុវត្តន៍នៅក្នុង Controller តាមដំណាក់កាលដូចតទៅ៖
II. បង្កើត Project
- សូមធ្វើការបង្កើត Project ជាមួយ ASP.NET MVC
- New
- Project
- Visual C#
- Web
- ASP.NET Web Application

ចុច OK

- យក MVC
- OK
III. បង្កើត Controller
សូមបង្កើត Controller ថ្មីមួយទៀតដោយដាក់ឈ្មោះថា “StudentController”
- Right click លើ Controller folder
- យកពាក្យថា “Add”
- Controller

IV. ការអនុវត្តន៍
ឧទាហរណ៍ទី១៖
នៅក្នុង StudentController សូមធ្វើការបង្កើត method មួយដែលមានឈ្មោះថា “StudentInfo” ដូចខាងក្រោម ដោយ method នោះ return ជា string
public string StudentInfo(string id) { return “ID= “+id; }សូមដំណើរការលើ web

- ចំណាំ៖ នៅពេលដែលយើង Route ទៅកាន់ controller “Student” ហើយបន្ទាប់មកទៀតហៅទៅកាន់ method “StudentInfo” ជាមួយនឹងតម្លៃ parameter id =16 នោះវានឹងបង្ហាញលទ្ទផលដូចរូបខាងលើ។
ឧទាហរណ៍ទី២៖
នៅក្នុង StudentController ដដែល សូមធ្វើការបង្កើត parameter ចំនួន២គឺ id និង name ដូចខាងក្រោម
public string StudentInfo(String id, string name) { return “ID= “+id + ” Name= ” + name; }ឬម្យ៉ាងវិញទៀត យើងអាចសរសេរតាមវិធីដូចខាងក្រោម
public string StudentInfo(String id) { return “ID= “+id + ” Name= ” + Request.QueryString[“name”]; }សូមដំណើរការលើ web

ចំណាំ៖ នៅពេលដែលយើង Route ទៅកាន់ controller “Student” ហើយបន្ទាប់មកទៀតហៅទៅកាន់ method “StudentInfo” ជាមួយនឹងតម្លៃ parameter id =16 និង name=Dara នោះវានឹងបង្ហាញលទ្ទផលដូចរូបខាងលើ។
V. ការបង្កើត Trace
Trace គឺជា Tool មួយសម្រាប់ធ្វើការ logging និង debugging។ វាត្រូវបានកើតឡើងនៅពេលដែល request ត្រូវបានបង្កើតដោយ put, get ឬក៏ delete request។ Trace file រួមមានព័ត៌មានដូចខាងក្រោម៖
- debug information
- execcution paths
- status code of an request
- header information
- application state
- session state ជាដើម …
ដើម្បីអាចប្រើប្រាស់ Trace tool បានលុះត្រាតែយើងចូលទៅកាន់
- web.config
- ធ្វើការបន្ថែមកូដដូចខាងក្រោម

ក្រោយពីយើង Run web របស់យើងរូចសូមចូលទៅកាន់ trace.axd

- កំណត់ចំណាំ៖
- ករណីទោះបីជាយើងបាន add trace ក្នុង web.config ក្តី ប្រសិនបើយើង comment ឬលុបចោល route.IgnoreRoute ក្នុង RouteConfig.cs នោះវានឹងមិនអាចធ្វើការ access ទៅលើ trace.axd បានទៀតឡើយ

នៅពេលដែលយើងដំណើរការកម្មវិធី វានឹង error ដូចខាងក្រោម
