មាតិកា
I. របៀបបង្កើត Login
II. របៀបបង្កើត User
III. របៀប assign permission ទៅអោយ user
I. របៀបបង្កើត Login
ដើម្បីបង្កើត login សម្រាប់ចូលទៅក្នុង SQL server យើងត្រូវ៖
- ចុចលើ Security
- Logins

- បន្ទាប់មកវាលោតផ្ទាំងមួយឡើង ដោយចូលទៅកាន់
- ជ្រើសរើសយក SQL Server authentication
- បញ្ចូលលេខសម្ងាត់
- ចុច OK

ពេលនោះយើងនឹងបាន login ដូចរូប

ម្យ៉ាងវិញទៀត យើងក៏អាចបង្កើត login តាមរយៈ T-SQL command

II. របៀបបង្កើត User
User គឺជា account ដែលយើងអាចបង្កើតដើម្បធ្វើការ access SQL server។ ដើម្បីបង្កើត user យើងអាចបង្កើតតាមវិធីសាស្រ្តចំនួន២ខាងក្រោមនេះ៖
- តាមរយៈ T-SQL
- តាមរយៈ SQL Server Management Studio
តាមរយៈ SQL Server Management Studio
យើងបង្កើត user ដោយប្រើប្រាស់ EDU_TSQL database
- connect ទៅកាន់ SQL server បន្ទាប់មកពន្លា Databases folder
- កំណត់យក database ដែលយើងត្រូវការបង្កើត user រួចពន្លាវា
- ពន្លា security folder
right click ត្រង់ Users folder បន្ទាប់មកជ្រើសរើស “New User…”

- បន្ទាប់មកយើងនឹងទទួលបាន screen ខាងក្រោម
- បញ្ចូល User name
- បញ្ចូល Login name (ដែលបានបង្កើតពីខាងលើ)
ចុច OK

ដូចនេះ user បានបង្កើតចប់ជាស្រេច

តាមរយៈ T-SQL យើងអាចបង្កើត User ថ្មី ដោយប្រើប្រាស់ T-SQL command ខាងក្រោម៖


III. របៀប assign permission ទៅអោយ user
Permission សំដៅទោលើ rules ដែលគ្រប់គ្រងទៅលើ level នៃការ access របស់ user។ SQL server អនុញ្ញាតិអោយយើងធ្វើការ grant, revoke, និង deny។
តាមរយៈ SQL Server Management Studio
- connect ទៅកាន់ SQL server instance ហើយ expand folder
right click លើ user ដូចរូប

- វានឹងចេញផ្ទាំងមួយទៀត
- ចុចលើ Securable
- ចុច search

- បន្ទាប់មកទៀតវានឹងលោតចេញផ្ទាំងមួយទៀត
- ជ្រើសរើសយក “All objects belonging to the Schema.”
- ជ្រើសរើសយក Schema name ជា “dbo”
ចុច OK

- កំណត់ Table ដែលអ្នកចង់ធ្វើកការ Grant permission
- នៅក្នុង explicit permission ជ្រើសរើស Grant
ចុច OK

តាមរយៈ T-SQL
យើងអាចបង្កើត grant permission តាមរយៈ T-SQL

សូមមើលឧទាហរណ៌ខាងក្រោម
