ការប្រើប្រាស់ Debugging ជាមួយ Logs នៅក្នុង Android

មាតិកា

I.    សេចក្តីផ្តើម

II.   គោលបំណង

III.  តម្រូវការ

IV.  បង្កើត Android Project

V.   ស្វែងយល់ពី Logs​ Method

VI.  របៀបប្រើប្រាស់ Log Methods

VII. ដំណើរការកម្មវិធី

I.          សេចក្តីផ្តើម

នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ debugging នៅក្នុង android។ មូលហេតុដែលយើងចាំបាច់ត្រូវប្រើ debug គឺដើម្បីងាយស្រួលក្នុងការស្វែងរក error ឬក៏ bug ផ្សេងៗដែលកើតឡើងកំឡុងពេលនិងក្រោយពេល development។ សារៈសំខាន់ចំពោះការ debug គឺជួយសន្សំពេលវេលានិងអាចរកឃើញកំហុសបានឆាប់រហ័ស ជាពិសេសយើងអាចតាមដាន process នៃការសរសេរកូដដោយមានប្រសិទ្ធភាពផងដែរ។

II.         គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

  • យល់ដឹងអំពី Method របស់ Logs មួយចំនួនដែលត្រូវបានគេប្រើជាញឹកញាប់
  • យល់ដឹងអំពីរបៀបឆែកមើល Logs
  • យល់ដឹងពីរបៀបសរសេរកូដជាមួយ method របស់ logs

III.        តម្រូវការ

ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖

  • កម្មវិធី Android Studio (version 3.2.1)
  • ត្រូវមាន Internet connection (ករណីដែលយើងចង់ធ្វើការប្រើប្រាស់ gradle ដើម្បីទាញយក library និងករណីផ្សេងៗចាំបាច់ទៀត)
  • Maximum RAM យ៉ាងហោចណាស់ 4GB ឡើង
  • CPU គួរតែជាប្រភេទ intel CORE i3 ឡើងទៅ ទើបប្រសើរ
  • គួរមាន Hard Disk ប្រភេទ SSD ទើបវាពន្លឿនក្នុងការ run android project បានរលូន
  • ត្រូវមាន phone ដែលប្រើប្រាស់ប្រតិបត្តិការ android
  • ករណីដែលយើងគ្មាន Phone ដែលប្រើប្រាស់ប្រតិបត្តិការ Android ទេ យើងក៏អាចធ្វើការប្រើប្រាស់ Genymotion សម្រាប់ធ្វើជា Emulator

IV.       បង្កើត Android Project

  • ជាដំបូង សូមធ្វើការបង្កើត Project (មើលមេរៀនមុន ពីរបៀបបង្កើត Android Project)
  • ក្រោយពីបង្កើតរួច យើងនឹងទទួលបាន Project Structure ដូចរូប

V.          ស្វែងយល់ពី Logs​ Method

  • ខាងក្រោមនេះគឺជា method មួយចំនួនដែលយើងប្រើប្រាស់សម្រាប់ធ្វើការ debug រាល់ information នៅក្នុង coding របស់យើង។ Method ទាំងនេះត្រូវបានកំណត់តាមលំដាប់លំដោយតាមអាទិភាពពីតូចទៅធំ (Lowest to Highest Priority) រួមមានដូចខាងក្រោម។
    • Log.v() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ឆែកមើល log របស់ verbose messages (ចំណាំ៖ verbose messages គឺជា log messages ដែលត្រូវបានបង្ហាញចេញមកទាំងអស់).
    • Log.d() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ឆែកមើលនូវ log របស់ debug message
    • Log.i() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ ឆែកមើលនូវ log របស់ information message
    • Log.w() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ ឆែកមើលនូវ log របស់ warnings message
    • Log.e() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ ឆែកមើលនូវ log របស់ errors message
    • Log.wtf() : គឺជា method ដែលត្រូវបានប្រើប្រាស់សម្រាប់ ឆែកមើលនូវ log របស់ events (“wtf” មកពីពាក្យថា “What a Terrible Failure”)

VI.          របៀបប្រើប្រាស់ Log Methods

ខាងក្រោមនេះនឹងបង្ហាញលោកអ្នកពីរបៀបប្រើប្រាស់ methods របស់ log មួយចំនួនដើម្បីអោយយល់ពីការសរសេរកូដជាមួយនឹង methods ទាំងនោះ។

  • សូមបើកនូវ MainActivity class
  • សូមសរសេរកូដចូលដូចខាងក្រោម

VII.          ដំណើរការកម្មវិធី

សូមធ្វើការ Run application​ របស់យើង

  • ក្រោយពីដំណើរការកម្មវិធីរួចមកយើងនឹងទទួលបាន screen ដែលពុំបានធ្វើការងារអ្វីលើវាឡើយ ដូចរូប
  • សូមមើលទៅលើ Tool Bar របស់ Android Studio ដូចរូប
  • ក្នុងករណីនេះ ដើម្បីធ្វើការឆែកមើល Log ដែលយើងបានដាក់អោយ សូម click ចូលទៅកាន់ Logcat

Published by sysomeho

Ho Sysome obtains B.S. degree in Computer Science from Phnom Penh Internation University (PPIU) in 2013 and currently studying Master of Science in IT (MSIT) at Asia Euro University (AEU). He worked as an IT Officer at Microfinance Institute and Bank in Phnom Penh. He is familar in programming language such as VB.NET, Java (Java2EE, Spring), Codeigniter, Laravel, mysql, sql server and so on. He enjoys sharing knowledges, learns from other, and develop himself. Find him on Facebook: Spy Ro, Linkedin: Sysome HO.

Leave a comment

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.