មាតិកា I. សេចក្តីផ្តើម II. គោលបំណង III. តម្រូវការ IV. បង្កើត Android Project V. ស្វែងយល់ពី Logs Method VI. របៀបប្រើប្រាស់ Log Methods VII. ដំណើរការកម្មវិធី I. សេចក្តីផ្តើម នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ debugging នៅក្នុង android។ មូលហេតុដែលយើងចាំបាច់ត្រូវប្រើ debug គឺដើម្បីងាយស្រួលក្នុងការស្វែងរក error ឬក៏ bug ផ្សេងៗដែលកើតឡើងកំឡុងពេលនិងក្រោយពេល development។ សារៈសំខាន់ចំពោះការ debug គឺជួយសន្សំពេលវេលានិងអាចរកឃើញកំហុសបានឆាប់រហ័ស ជាពិសេសយើងអាចតាមដាន process នៃការសរសេរកូដដោយមានប្រសិទ្ធភាពផងដែរ។ II. គោលបំណង ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី យល់ដឹងអំពី Method របស់ Logs មួយចំនួនដែលត្រូវបានគេប្រើជាញឹកញាប់ យល់ដឹងអំពីរបៀបឆែកមើល Logs យល់ដឹងពីរបៀបសរសេរកូដជាមួយ…