Categories
ASP.net

របៀបប្រើប្រាស់ CRUD ជាមួយ Entity Framework ក្នុង ASP.NET MVC

មាតិកា

I.   សេចក្តីផ្តើម

II.  ជំហានទី១៖ បង្កើត Database និង Table

III. ជំហានទី២៖ បង្កើត MVC project

IV. ជំហានទី៣៖ បង្កើត Entity data model

V.  ជំហានទី៤៖ បង្កើត Controller

VI. ជំហានទី៥៖ ដំណើរការកម្មវិធី

I.          សេចក្តីផ្តើម

ក្នុងមេរៀននេះយើងនឹងធ្វើការទៅលើការប្រើប្រាស់ Entity Framework ក្នុង ASP.NET MVC ដ៏សាមញ្ញបំផុតមួយ ដែលអាចជួយដល់អ្នកទាំងអស់គ្នាយកទៅអនុវត្តន៍ដោយខ្លួនឯងបាន។ វាមានលក្ខណៈងាយស្រួល ដោយយើងមិនចាំបាច់បង្កើត class Model ដោយខ្លួនឯងទេ ដោយវាបាន Generate class អោយយើងស្រាប់ចេញពី entity Table របស់យើងទាំងស្រុង។ ដើម្បីកាន់តែយល់បន្ថែមទៀត សូមលោកអ្នកអនុវត្តន៍តាមជំហានដែលខ្ញុំបានណែនាំដូចខាងក្រោមនេះ។

II.        ជំហានទី១៖ បង្កើត Database និង Table

សូមបង្កើត Database រួចដាក់ឈ្មោះទៅតាមអ្វីដែលអ្នកត្រូវការ។ ក្នុងការអនុវត្តន៍នេះ ខ្ញុំសូមដាក់ឈ្មោះ Database របស់ខ្ញុំគឺ MyDB ដែលមាន Table មួយឈ្មោះថា “Student” រួមទាំង fields ដូចរូប

III.          ជំហានទី២៖ បង្កើត MVC project

បង្កើត Project MVC ដែលមាន Structure ដូចរូប

IV.          ជំហានទី៣៖ បង្កើត Entity data model

សូមបង្កើត entity data model ដើម្បីធ្វើការ add connection string ចូលទៅក្នុង web.config file។ យើងមិនចាំបាច់ខ្វល់ខ្វាយរឿង connection ក្នុង web.config ឡើយ វានឹងបង្កើតដោយស្វ័យប្រវត្តិអោយយើង។

  • ចុច Mouse ស្តាំលើ Model
  • Add
  • New Item…

វានឹងលោតផ្ទាំងអោយយើង

រើសយក ADO.NET Entity Data Model

  • យក EF Designer from Database
  • Next

ចុច New Connection…

  • បំពេញព័ត៌មានខាងលើ
  • ចុច OK

ចុច Next

  • ធីកយក Table របស់អ្នក
  • រួចចុច Finish
  • យើងនឹងទទួលបាន

V.          ជំហានទី៤៖ បង្កើត Controller

បង្កើត Controller “CRUD” ដូចខាងក្រោម

  • Method សម្រាប់ Create ទិន្នន័យ
  • បង្កើត View សម្រាប់ Create
    • ចុច Mouse ស្តាំលើ create
    • Add View
  • វានឹងចេញផ្ទាំងមួយសម្រាប់អោយយើងជ្រើសរើស
    • ត្រង់ Template: Create

Method សម្រាប់ Read ទិន្នន័យ

  • បង្កើត View សម្រាប់ Create
    • ចុច Mouse ស្តាំលើ Read
    • Add View

Method សម្រាប់ Update ទិន្នន័យ

  • បង្កើត View សម្រាប់ Update
    • ចុច Mouse ស្តាំលើ Update
    • Add View

Method សម្រាប់ Delete ទិន្នន័យ

  • បង្កើត View សម្រាប់ Update
    • ចុច Mouse ស្តាំលើ Update
    • Add View

VI.          ជំហានទី៥៖ ដំណើរការកម្មវិធី

សូមធ្វើការដំណើរការកម្មវិធីដូចខាងក្រោម

  • Read ទិន្នន័យ

Create ទិន្នន័យ

Update ទិន្នន័យ

Delete ទិន្នន័យ

By sysomeho

Ho Sysome obtains B.S. degree in Computer Science from Phnom Penh Internation University (PPIU) in 2013 and currently studying Master of Science in IT (MSIT) at Asia Euro University (AEU). He worked as an IT Officer at Microfinance Institute and Bank in Phnom Penh. He is familar in programming language such as VB.NET, Java (Java2EE, Spring), Codeigniter, Laravel, mysql, sql server and so on. He enjoys sharing knowledges, learns from other, and develop himself.
Find him on Facebook: Spy Ro, Linkedin: Sysome HO.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.