Categories
Android

Android: ដោះស្រាយ “Error generating final archive: Debug certificate expired”

ពេល​ Run Android App ដែលទុកយូរមកហើយមានជួបបញ្ហានេះ៖

Error generating final archive: Debug Certificate expired on 8/18/11 6:53 PM​

Unknown    Android Packaging Problem

តើត្រូវដោះស្រាយយ៉ាងណា?

One reply on “Android: ដោះស្រាយ “Error generating final archive: Debug certificate expired””

ជាធម្មតា Android SDK កំណត់ Debug Certificate តែមួយឆ្នាំទេ ហេតុនេះ​វាលំបាកបន្តិច​សំរាប់យើង ព្រោះយើង​ត្រូវលុបរាល់ តេស្ត apps បន្តាប់ពីយើងបង្កើត Certificate ថ្មី។
បញ្ហា Error ខាងលើ​ត្រូវដោះស្រាយដូចខាងក្រោម៖

ដំបូង បើក Windows Explorer ហើយ paste in “%HOMEPATH%\.android”
អ្នកនឹងឃើញ “debug.keystore”, សូមលុបឯកសារនេះចោល
ឥឡូវសូមមកកាន់ Eclipse, ចុច Project > Clean ពី menu
អ្នកនឹងបាន Debug Certificate ថ្មី

បើចង់បាន Certificate មានរយៈពេលវែងជាង ១ឆ្នាំ ត្រូវបង្កើត key ជាមួយ -validity (number)
ឧ. បើចង់បានរយៈពេល ១០០០ថ្ងៃ ត្រូវវៃ៖

keytool -genkey -keypass android -keystore debug.keystore -alias androiddebugkey -storepass android -validity 1000 -dname “CN=Android Debug,O=Android,C=US”

ពន្យល់លម្អិតក្នុង៖ Androidian

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.