Categories
Android

Android: ដោះស្រាយ “Error generating final archive: Debug certificate expired”

ពេល​ Run Android App ដែលទុកយូរមកហើយមានជួបបញ្ហានេះ៖ Error generating final archive: Debug Certificate expired on 8/18/11 6:53 PM​ Unknown    Android Packaging Problem តើត្រូវដោះស្រាយយ៉ាងណា?

Categories
Khmer Unicode

តើបញ្ចូលខ្មែរយ៉ូនីកូដយ៉ាងម៉េច?

ខ្ញុំចង់បញ្ចូលខ្មែរយ៉ូនីកូដនៅលើ Windows 7 តើត្រូវធ្វើយ៉ាងម៉េចដែរ?

Categories
How-To iOS

How to Recalibrate Your iPhone’s Home Button to Make it More Responsive

ពេល​ខ្លះ ប៊ូតុង Home របស់ iPhone លោកអ្នក​វា​មាន​ភាព​លំបាក​ក្នុង​ការ​ចុច​ ព្រោះ​​តែង​​តែ​​ត្រូវ​​ឱ្យ​​លោក​អ្នក​ចុច​ ពីរ​ ឬបី​ដង​ទើប​អាច​បិទ​កម្ម​វិធី​បាន។ យើងសូមណែនាំពីវិធីងាយៗសំរាប់ធ្វើការកែសំរួលហូមបូតុងរបស់លោកអ្នកអោយមានភាពប្រសើរឡើង។ របៀប​កែ​សំរួល ប៊ូតុង​ Home នៅលើ iDevices របស់លោកអ្នក ដំណាក់កាលទី១៖ បើកកម្មវិធី ១ ដូចជា កម្មវិធី ស្តុក រឺ កម្មវិធីព្យាករណ៍​អាកាស​ធាតុ​ ឬ​ ម៉ាស៊ីនគិត​លេខ​ជា​ដើម ដំណាក់កាលទី២៖ ចុចលើកប៊ូតុង​បិទ​បើកទូរស័ព្ទ (Power button) រហូតវាលេចចេញ “slide to power off” ទើបលែង។ ដំណាក់កាលទី៣៖ ចុចលើ បូតុង Home រហូតទាល់​តែ​ លែង​ឃើញ​ពាក្យ “slide to power off ” ហើយពេល​នោះ​មាន​ន័យ​ថា​កម្មវិធី​នោះ​ត្រូវ​បាន​បិទ​ដោយ​បង្ខំ ហើយ​ចប់​រួច​រាល់​ដែរ។ បន្ទាប់​ពី​ធ្វើតាម​នេះ​រូច​ នោះ​ទូរស័ព្ទ iPhone របស់អ្នក​គួរតែប្រសើរជាងមុន ពីព្រោះវាបានកែសំរួលរួចរាល់ហើយ។ ប៉ុន្តែ​ប្រសិន​បើ​នៅ​តែ​គ្មាន​ប្រសិទ្ធិភាព​បន្ទាប់ពី​ការ​ធ្វើ​តាមនេះ​ជា​ច្រើន​ដង […]

Categories
How-To

How to fix battery life problems with iOS 5 or iPhone 4S

បច្ចុប្បន្ន​នេះ​មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​ណាស់​តែង​តែ​ត្អញ​ត្អែរ​អំពី​បញ្ហា​ឆាប់​អស់​ថ្ម​របស់​ iPhone 4S ក៏​ដូច​ជា​ iOS 5។ ប៉ុន្តែ​ពេល​នេះ​​​​​​យើង​ខ្ញុំ​សូម​លើក​យក​វិធី​​មួយ​ចំនួន​ដែល​អាច​ជួយ​កុំ​ទូរស័ព្ទ​របស់​លោកអ្នក​ឆាប់​អស់​ថ្ម​ពេក។  ការប្រើបា្រស់នូវទូរស័ព្ទៈ មូល​​ហេតុ​​ដែល​​ធ្វើ​​ឱ្យ​​ឆាប់​​អស់​​ថ្ម​​មាន​​ដូ​ច​ជា​​ការ​ប្រើ​បា្រស់​ច្រើន​នូវ​ប្រព័ន្ធ​កម្ម​វិធី​ដូច​ជា Siri, Reminder -ល- កម្ម​វិធី​ទាំង​នេះ​សុទ្ធ​សឹង​ជាកម្មវិធី​ដែល​ធ្វើ​អោយ​ទូរស័ព្វ​របស់​លោក​អ្នក​ឆាប់​អស់​ថ្ម។ ខាងក្រោមនេះជាវិធីសាស្រ្តងាយៗក្នុងការដោះស្រាយបញ្ហាឆាប់អស់ថ្ម -Restart/Reset ទូរស័ព្វiPhoneរបស់​លោក​អ្នក លោក​អ្នក​គួរតែRestart ឫ Reset iPhone របស់អ្នកបើសិនជាអ្នកមិនដែលធ្វើវាសោះឬ​ក៏​ប្រើ​វា​ជាប់​រយៈ​ពេល​យូរ​មក​ហើយ។ -Power Cycle​យូរៗ​ម្តង​អ្នក​គួរ​តែ​ប្រើ​ទូរស័ព្វ​របស់អ្នក​អោយ​អស់​ថ្មតែម្តង​ហើយ​ចាំ​អ្នក​ចាប់​ផ្តើម​ដាក់​វា​បញ្ជូល​ថ្ម​អោយ​ពេញម្តង​ទៀត​។ –លោក​អ្នក​​គួរ​តែ Restore ​ទូរ​ស័ព្វ​របស់​អ្នក​នូវ​ពេល​ដែល​វាដំនើរ​ការ​មិន​សូវ​ស្រួលឫ​ស៊ីថ្មពេក​(តែកុំBackupហើយRestore ពី​ Backup មក​វិញព្រោះ​រាល់​បញ្ហា​និង​ការកំណត់​ទាំង​ឡាយ​នឹង​មក​វិញ​ដដែល​) វិធីសន្សំសំចៃថ្ម -បិទនូវការដំនើរការរបស់កម្មវិធី Siri -បិទនូវប្រតិបត្តិការស្វែងរកទីតាំង​ដោយ​ស្វ័យ​ប្រវត្តិ​(Location Services) -បិទនូវ​ប្រតិបត្តិការ​ដាស់តឿន​(Notifications) -បិទ​ប្រព័ន្ធ​អ៊ីនធឺណិត (Cellular Data) នៅ​ពេល​មិន​ប្រើបា្រស់ -បិទ​​កម្មវិធីដែល​យើង​មិន​ប្រើបា្រស់នៅ​ពេល​យើង Standby -កំណត់​ពេលឱ្យ​វា​ចាក់​សោរ​ដោយ​ស្វ័យ​ប្រវត្តិ​ (Auto Lock) -បិទ​នូវ​ប្រតិបត្តិ​ខ្លះ​ដូច​ជា (Keyboard Clicks, iPod EQ, Screen Brightness, WiFi, Bluetooth, 3G, ) -ពេល​យើង​ចង់​ស្តាប់​ចំរៀង​​យើង​គួរ​តែ​ប្រើ Headphones […]

Categories
How-To

How To Enable Emoji Icons In iOS 5 [Without Jailbreaking]

Emoji គឺ​ជា​មុខងារ​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ប្រើ​ប្រាស់​អ៊ីនធឺណិត​ទាំងនៅ​ក្នុង​វេបសាយ ឬ​ទូរស័ព្ទ​ចល័ត។ ជា​ពិសេស​គឺ​សំរាប់​ទូរស័ព្តដំណើរ​ការ​ដោយ iOS ឬ Android ជា​ដើម ប៉ុន្តែ​ចំពោះ​ iOS វិញ​កាល​ពី​មុន​មិនទាន់​មាន​ការដាក់​បញ្ចូល​មុខ​ងារ​ជា​ស្រេច​នៅ​ឡើយ​ទេ លុះ​ត្រាតែ​អ្នក​ប្រើ​ប្រាស់​ដោន​ឡូដ​កម្មវិធី​បន្ថែមដោយ​ត្រូវ​ Jailbreak ជា​ដើម។  ហេតុ​ដូច្នេះ​ហើយ​ទើប​ ក្រុមហ៊ុន Apple បាន​សំរេច​បន្ថែ​ម​មុខងារ​មួយ​នេះ​រួច​ជា​ស្រេច​នៅ​ក្នុង​ប្រព័ន្ធប្រតិបត្តិការ​ iOS 5 របស់​ខ្លួន​តែ​ម្តង តែ​លោក​អ្នក​ត្រូវ​តែ​ចូល​ទៅ​បើក​វា​សិន​ទើប​អាច​ប្រើ​ប្រាស់បាន។  សូម​លោកអ្នក​ធ្វើ​តាម​ជំហាន​ខា​ង​ក្រោមៈ ចូលទៅក្នុង Setting បើក General -> Keyboard -> International Keyboards ចុច​លើពាក្យ Add New Keyboard បន្ទាប់មក​ចុច​លើ​ពាក្យ​ Emoji ចេញ​ពី​តារាង​របស់ International Keyboards នោះ​លោកអ្នក​នឹង​អាច​ប្រើ​ប្រាស់​បាន​ដោយ​គ្រាន់​តែ​ចុច​លើ​ប៊ូតុងប្តូរ​ភាសា​របស់ក្តារចុច​រួច​ជា​ស្រេច។Emoji is one of the most favorite functions in website and mobile applications to show […]

Categories
How-To

How to Keep Laptop Working when Lid Closed [Windows 7]

ជា​ធម្មតា​នៅ​ក្នុង​ការ​កំណត់​របស់​ Windows 7 នៅ​ពេល​ដែល​លោក​អ្នក​បិទ​ភ្លើង​អេក្រង់​របស់​ Laptop វា​នឹង​កំណត់​ថា​វា​​ចូល​ទៅ​ក្នុង​ Sleep Mode ហើយ​ក៏​បញ្ឈប់​គ្រប់​ដំណើរ​ការ​ដោន​ឡូដ​ កូពី និងចែក​ចាយ​ឯកសារ​-ល- ដោយ​ស្វ័យ​ប្រវត្តិ​។ ប្រសិន​បើ​លោក​អ្នក​ចង់​ទុក​កុំព្យូទ័រ​ចោល​ហើយ​បិទ​ភ្លើង​អេក្រង់​ ប៉ុន្តែ​​ចង់​ឱ្យ​វា​នៅ​ដំណើរ​​ការ​ដូច​ធម្មតា​នោះ​ លោក​អ្នកត្រូវ​ធ្វើ​ការ​កំណត់​ជា​ថ្មី​សំរាប់​មុខ​ងារ​នេះ​ដូច​យើង​ខ្ញុំ​ជម្រាប​ជូន​ខាង​ក្រោម៖ ជំហាន​ទី ១ សូមចុច លើប៊ូតុង​ចាប់ផ្តើម (Start) រូចមក​វាយ​អក្សរ Power Option នៅ​ក្នុង​ប្រអប់​សំរាប់​ស្វែង​រក​ ។ បន្ទាប់​មក​ចុច​លើ​ “Change what closing the lid does” ដូច​នៅ​ក្នុង​រូប​ភាព​ខាង​ក្រោមៈ   ជំហាន​ទី ២ ឥឡូវ​នេះ​សូម​ជ្រើស​រើស​យក​ “Do noting” នៅ​ក្នុង​ជម្រើស “what to do when i close the lid” ដែល​មាន​ដូច​ក្នុង​រូប​ភាព​ខាង​ក្រោម​ដែរៈ ពេល​នេះ​រួច​រាល់​ហើយBy default in Windows 7, when you close the […]

Categories
How-To

How To Display Hard Disks On Mac OS X Lion Desktop

ជាធម្មតានៅ​ពេល​ដែល​លោកអ្នក​តំឡើង​ Mac OS X Lion ជា​លើក​ដំបូង​ វា​មិន​បង្ហាញ​ icon HD ឬ External Disk Drive នៅ​លើ​អេក្រង់​របស់​វា​ឡើយ។ ដូច្នេះ​ថ្ងៃ​នេះ​យើង​ខ្ញុំ​សូម​បង្ហាញ​របៀប​កំណត់​វា​ដូច​ខាង​ក្រោម៖                 ជំហានទី១៖ សូមលោក​អ្នក​ចុច​លើ​ប៊ូតុង Finder ដែល​នៅ​លើ​របារ​របស់​ Mac OS X Lion                  ជំហានទី២៖ សូមចុច​លើ​របារ​ខាង​លើ​របស់ Finder ដែល​វា​ស្ថិត​នៅ​ក្បែររូប​ផ្លែប៉ោម​ បន្ទាប់មក​ចុច​យក​ Preference               ជំហានទី៣៖ ពេល​នោះ​លោកអ្នក​នឹង​ឃើញ​ការ​កំណត់ជា​ច្រើន​ ដូច្នេះ​សូច​ចុច​លើ​ប៊ូតុង […]

Categories
How-To

How to use OS X Lion AirDrop [Picture & Video]

AirDrop គឺ​ជា​លក្ខណៈពិសេស​ថ្មី​មួយ​របស់​ Mac OS X Lion 10.7 ដែល​អា​ចឱ្យ​យើង​ផ្ទេរ ឬបញ្ជូន​ឯកសារ​ពី​កុំ​ព្យូទ័រ Mac មួយ​ទៅ​មួយ​បាន​យ៉ាង​ងាយ​ស្រួល និង​ស្វែង​រក​ម៉ាស៊ីន​ព្រីន​តាម Local Network បាន​ទៀត​ផង។ កាន់តែ​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​គឺ​យើង​មិន​ចាំ​បាច់​វាយ​លេខ​បណ្តាញ​ (Network) ចូល​ឡើយ​​មាន​ន័យ​ថា​ប្រើ​ប្រាស់​វា​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ប្រើ​ប្រាស់ Bluetooth អញ្ចឹង​ដែរ​ហើយ​អាចប្រើ​បាន​ក្នុង​រង្វង់​ចំងាយ 30 ហ្វីត​ (ប្រហែល​ជិត​ដប់ម៉ែត្រ)។ តំរូវការ​ចាំបាច់ក្នុង​ការ​ប្រើប្រាស់វា ប្រសិន​បើ​លោក​អ្នក​ទើប​តែ​ចាប់​ផ្តើម​ប្រើ​ប្រាស់​វា​នោះ​ប្រហែល​ជា​លោក​អ្នក​មិន​អាច​មើល​ឃើញ​សញ្ញា​ AirDrop នៅ​ក្នុង​ Finder នៅ​ឡើយ​ទេ។ ដូច្នេះ​លោក​អ្នក​ត្រូវ​តែ​បើក​ Finder សិន​បន្ទាប់​មក​ចុចត្រង់ Hide ដើម្បី​បង្ហាញ​អំពី​កន្លែង​ផ្ទុកឯកសារ​របស់​កុំព្យូទ័រ ក៏​ដូច​ជា AirDrop ផងដែរ។  តំរូវ​ការ​ចាំបាច់​នោះ​គឺ​កុំព្យូទ័រ​ Mac របស់លោក​អ្នក​ត្រូវ​ផលិត​យ៉ាង​ហោច​ណាស់​នៅ​ចុង​ឆ្នាំ 2008 ដែរ​ បើ​មិន​ដូច្នោះ​ទេ​នឹង​មិន​អាច​ប្រើ​មុខ​ងារ​នេះ​បាន​ឡើយ។   បន្ទាប់​មក​ទៀត​លោក​អ្នក​ត្រូវ​បើក​ AirDrop នៅ​ក្នុង​កុំព្យូទ័រទាំង​ពីរ​ដែល​លោក​អ្នក​ចង់​ផ្ទេរ ឬ​បញ្ជូន​ឯកសារ​ចេញ​ចូល។ ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​រូប​ភាព​កុំព្យូទ័រ​នៅ​ក្នុង​រ៉ាដារ​របស់​វា​ (សូម​មើល​រូប​ភាព​ខាង​ក្រោម) បន្ទាប់មក​លោក​អ្នក​គ្រាន់​តែ​ទាញ​ឯកសារ​ណាមួយ​ទៅ​ដាក់​ពី​លើ​រូប​កុំ​ព្យូទ័រ​ហើយចុច Send ទៅ​រួច​ជា​ស្រេច៖     […]

Categories
How-To

Mac OS X Lion Also Has Khmer Input Source

បន្ទាប់​ពី​យើង​ខ្ញុំ​បាន​តំឡើង​ Mac OS  X Lion រួច​មក​យើង​ឃើញ​ថា​ឥឡូវ​នេះគេ​បាន​បញ្ចូល​ក្តារចុច​ និង​ភាសាខ្មែរ​ចូល​ក្នុង​ប្រព័ន្ធ​ដំណើរ​ការ​របស់​វា​តែ​ម្តង។ ដូច្នេះ​ភាសា​ខ្មែរ​របស់​យើង​ពិតជា​កំពុង​តែ​ទទួល​ស្គាល់​ដោយ​សំនាក់​ក្រុមហ៊ុន​កុំព្យូទ័រ​ហើយ​។ បំដូង​គេ​នោះ​គឺ​ក្រុមហ៊ុន Microsoft ដែល​បាន​ដាក់​បញ្ចូល​ភាសា​ខ្មែរ​ចូល​នៅ​ក្នុង Windows 7 របស់​ខ្លួន​ បន្ទាប់​មក​នេះ​គឺ​ក្រុមហ៊ុន​ Apple ដែល​ទើប​តែ​បានធ្វើ​ដូច​គ្នា​ផងដែរ។ សូម​មើល​របៀប​កំណត់​អក្សរ​ខ្មែរ​នៅ​ក្នុង​ Mac OS X Lion ដូច​ខាង​ក្រោមៈ 1. ចុច​លើ​រូប​ផ្លែប៉ោម​នៅ​ខាង​ឆ្វេង​ដៃ​ផ្នែក​ខាង​លើ   2. ស្វែង​រក​និង​ចុច​លើ​ System Preference 3. ចុច​លើ​ Language & Text   4. ជ្រើសរើស​យក Input Source   5. ទាញ​ mouse ចុះ​មក​ក្រោម​ស្វែង​រក​ពាក្យថា​ Khmer 6. និង​គូស​សញ្ញា​ Tick នៅ​ក្នុង​ប្រអប់​ Khmer នោះ​លោក​អ្នក​នឹង​ឃើញ​រូប​ទង់​ជាតិ​នៅ​ខាង​ស្តាំដៃ​ផ្នែក​ខាង​លើ​ ដែល​លោកអ្នក​អាច​ក្តារ​ចុច​បាន​​   After […]

Categories
How-To

How to make Firefox browser run at maximum speed

សូម​ធ្វើ​តាម​ជំហាន​នីមួយៗខាង​ក្រោម​នេះ   1. ត្រូវ​បើក​កម្មវិធី​ Firefox បន្ទាប់មក​ត្រូវ​វាយ​អក្សរ “about:config” 2. ពេល​វា​ចេញ​ផ្ទាំង​អក្សរ​មួយ​មក​ លោកអ្នក​​ចុច​ជ្រើសរើស​យក​ពាក្យ​យល់​ព្រម​ 3. ពេល​នោះ​លោក​អ្នក​នឹង​ឃើញ​តារាង​អក្សរ​ជា​ច្រើន​ជួរ​ 4. ត្រូវ​ស្វែង​រក​អក្សរ​ “network.http.pipelining” ហើយ​ចុច​ mouse ខាង​ស្តាំ​ ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true 5. បន្ទាប់​មក​ទៀត​ស្វែងរក​អក្សរ​ “network.http.proxy.pipelining” រួច​ចុច​ mouse ខាង​ស្តាំង​ជ្រើស​រើស​យក​ Toggle ដើម្បី​ប្តូរ​តំលៃ​ពី false ទៅ true ដូច​ក្នុង​ជំហាន​ទី​ 4 ដែរ 6. បន្ទាប់​មក​ទៀត​ស្វែងរក​អក្សរ​ “network.http.pipelining.maxrequests” រួច​ហើយ​ចុច​ mouse ខាង​ស្តាំង​ជ្រើស​រើស​យក Modify ទើប​ប្តូរ​លេខដែល​នៅ​ក្នុង​ប្រអប់​ពី​ទាប ទៅ​ខ្ពស់​ ដូចជា​ 10 20 ឬ 30 ក៏បាន​ 7. រូចមក​លោកអ្នក​ចុច​ […]