Categories
Database

មូលដ្ឋានគ្រឹះនៃការ Convert Data Types នៅក្នុង Microsoft SQL Server

មាតិកា

I.  របៀបប្រើប្រាស់ TRY PARSE

II. របៀបប្រើប្រាស់ TRY CONVERT

III. របៀបប្រើប្រាស់ TRY CAST

IV. របៀបប្រើប្រាស់ CAST

V.  របៀបប្រើប្រាស់ CONVERT

I.          របៀបប្រើប្រាស់ TRY PARSE

Try parse ត្រូវបានគេប្រើប្រាស់សម្រាប់បម្លែងនូវប្រភេទទិន្នន័យជា string ទៅជាប្រភេទទិន្ន័យដែលយើងចង់បាន (Date ឬ Numeric) ។ ឧទាហរណ៍ ប្រភេទទិន្នន័យដើមរបស់យើងជា string ហើយយើងត្រូវការទៅជាប្រភេទទិន្នន័យជា date។ ប្រសិនបើការបម្លែងមិនទទួលបានជោគជ័យ នោះវានឹងធ្វើការ return មកវិញជា NULL value។

Syntax:

  • string_value : គឺជា argument នៃ source value ដែលវាមានប្រភេទជា NVARCHAR(4000)
  • data_type: គឺជា target data type ដែលមានប្រភេទជា date ឬ numeric
  • culture: គឺជា optional argument ដែលជួយយើងដើម្បី convert តម្លៃ ទៅជា Culture format។ ឧបមាថាយើងចង់បង្ហាញ date ជាភាសាបារាំង បន្ទាប់មកយើងត្រូវការបោះប្រភេទទិន្នន័យជា “Fr-FR”។ ប្រសិនបើយើងបោះឈ្មោះរបស់ប្រភេទ culture មិនត្រឹមត្រូវ នោះ PARSE នឹងលេចឡើងនូវ error។

១. ករណីយើងប្រើប្រាស់ culture ត្រឹមត្រូវ

លទ្ធផល៖

២. ករណីយើងប្រើប្រាស់ culture មិនត្រឹមត្រូវ

លទ្ធផល៖

II.          របៀបប្រើប្រាស់ TRY CONVERT

Try Convert ត្រូវបានប្រើប្រាស់សម្រាប់ convert value ទៅជាប្រភេទទិន្នន័យជាក់លាក់ណាមួយ ហើយប្រសិនបើការ convert ទទួលបរាជ័យ នោះវានឹង return តម្លៃ NULL។ ឧទាហរណ៍ value ដើមរបស់យើងជា string format ហើយយើងត្រូវការ format ជា date/integer នោះវានឹងធ្វើការជួយដល់យើងដើម្បីអោយសម្រេចតាមអ្វីដែលយើងចង់បាន។

Syntax:

TRY CONVERT() វានឹង return value បម្លែងទៅជាប្រភេទទិន្នន័យជាក់លាក់ ប្រសិនបើការបម្លែងទទួលបានជោគជ័យ ផ្ទុយមកវិញវានឹង return NULL

  • Data_type: គឺជាប្រភេទទិន្នន័យដែលយើងត្រូវបម្លែង ដែល length គឺជា optional parameter ដែលជួយដល់ការ get result ក្នុង length ជាក់លាក់ណាមួយ។
  • Expression: គឺជា value ដែលត្រូវ convert
  • Style: គឺជា optional parameter ដែលកំណត់នូវ format។ ឧបមាថាយើងចង់បាន date format ដូចជា “Feb, 18 2020” បន្ទាប់មកយើងត្រូវការកំណត់នូវ style ដែលមានលេខ 111

III.          របៀបប្រើប្រាស់ TRY CAST

TRY CAST ត្រូវបានប្រើសម្រាប់ convert value ទៅជាប្រភេទទិន្នន័យជាក់លាក់ណាមួយ ហើយប្រសិនបើការ convert មិនទទួលបានជោគជ័យ វានឹង return NULL។ ឧទាហរណ៍ source value ជា string format ហើយយើងត្រូវការអោយវាជា double/integer format នោះវានឹងជួយដល់យើងដើម្បីសម្រេចបានលទ្ធផលនេះ។

Syntax:

TRY CAST() នឹង return value ទៅជាប្រភេទទិន្នន័យដែលចង់បាន ប្រសិនបើ cast ទទួលបានជោគជ័យ ផ្ទុយទៅវិញនឹង return NULL

  • Expression: គឺជា source value ដែលនឹងត្រូវបម្លែង (cast)
  • Data_type: គឺជា target data type ដែល source value នឹងត្រូវធ្វើការ cast
  • Length: គឺជា optional parameter ដែលបញ្ជាក់ពី length នៃ target data type

លទ្ធផល៖

IV.          របៀបប្រើប្រាស់ CAST

Cast() function ត្រូវបានគេប្រើប្រាស់ដើម្បីធ្វើការ​ convert នូវ data type variable ឬក៏ data មកពីប្រភេទទិន្នន័យមួយទៅជាប្រភេទទិន្នន័យផ្សេងទៀត។

Syntax:

data type ដែលយើងធ្វើការបម្លែងជា expression គឺជា​ target type។ expression របស់ data type ចេញមកពីយើងធ្វើការ cast គឺជា source type។

លទ្ធផល៖

V.          របៀបប្រើប្រាស់ CONVERT

CONVERT ប្រើនៅពេលដែលយើងធ្វើការ convert expression ពីប្រភេទមួយទៅប្រភេទផ្សេងទៀត ក្នុងករណីមួយចំនួនដែលនឹងមានភាពចាំបាច់ប្រើនៅក្នុង store procedure ដើម្បី convert data ពីប្រភេទទិន្នន័យ datetime ទៅជាប្រភេទទិន្នន័យ varchar។ Convert function ត្រូវបានប្រើប្រាស់សម្រាប់រឿងរ៉ាវដូចនេះ។ Convert() function អាចត្រូវបានគេប្រើសម្រាប់បង្ហាញទិន្នន័យ date/time ក្នុងទម្រង់ format ផ្សេងៗ។

Syntax:

Style: គឺជា style values សម្រាប់ datetime និង smalldatetime បម្លែងទៅជាទិន្នន័យ character។ ដោយដាក់បន្ថែមលេខ 100 ទៅអោយ style value ដើម្បី get នូវ ឆ្នាំ 4 ខ្ទង់ដែលបញ្ចូលនូវ century (yyyy)

លទ្ធផល៖

By sysomeho

Ho Sysome obtains B.S. degree in Computer Science from Phnom Penh Internation University (PPIU) in 2013 and currently studying Master of Science in IT (MSIT) at Asia Euro University (AEU). He worked as an IT Officer at Microfinance Institute and Bank in Phnom Penh. He is familar in programming language such as VB.NET, Java (Java2EE, Spring), Codeigniter, Laravel, mysql, sql server and so on. He enjoys sharing knowledges, learns from other, and develop himself.
Find him on Facebook: Spy Ro, Linkedin: Sysome HO.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.