ពេល Run Android App ដែលទុកយូរមកហើយមានជួបបញ្ហានេះ៖ Error generating final archive: Debug Certificate expired on 8/18/11 6:53 PM Unknown Android Packaging Problem តើត្រូវដោះស្រាយយ៉ាងណា?
Author: MTR
ពេលខ្លះ ប៊ូតុង Home របស់ iPhone លោកអ្នកវាមានភាពលំបាកក្នុងការចុច ព្រោះតែងតែត្រូវឱ្យលោកអ្នកចុច ពីរ ឬបីដងទើបអាចបិទកម្មវិធីបាន។ យើងសូមណែនាំពីវិធីងាយៗសំរាប់ធ្វើការកែសំរួលហូមបូតុងរបស់លោកអ្នកអោយមានភាពប្រសើរឡើង។ របៀបកែសំរួល ប៊ូតុង Home នៅលើ iDevices របស់លោកអ្នក ដំណាក់កាលទី១៖ បើកកម្មវិធី ១ ដូចជា កម្មវិធី ស្តុក រឺ កម្មវិធីព្យាករណ៍អាកាសធាតុ ឬ ម៉ាស៊ីនគិតលេខជាដើម ដំណាក់កាលទី២៖ ចុចលើកប៊ូតុងបិទបើកទូរស័ព្ទ (Power button) រហូតវាលេចចេញ “slide to power off” ទើបលែង។ ដំណាក់កាលទី៣៖ ចុចលើ បូតុង Home រហូតទាល់តែ លែងឃើញពាក្យ “slide to power off ” ហើយពេលនោះមានន័យថាកម្មវិធីនោះត្រូវបានបិទដោយបង្ខំ ហើយចប់រួចរាល់ដែរ។ បន្ទាប់ពីធ្វើតាមនេះរូច នោះទូរស័ព្ទ iPhone របស់អ្នកគួរតែប្រសើរជាងមុន ពីព្រោះវាបានកែសំរួលរួចរាល់ហើយ។ ប៉ុន្តែប្រសិនបើនៅតែគ្មានប្រសិទ្ធិភាពបន្ទាប់ពីការធ្វើតាមនេះជាច្រើនដង…
បច្ចុប្បន្ននេះមានអ្នកប្រើប្រាស់ច្រើនណាស់តែងតែត្អញត្អែរអំពីបញ្ហាឆាប់អស់ថ្មរបស់ iPhone 4S ក៏ដូចជា iOS 5។ ប៉ុន្តែពេលនេះយើងខ្ញុំសូមលើកយកវិធីមួយចំនួនដែលអាចជួយកុំទូរស័ព្ទរបស់លោកអ្នកឆាប់អស់ថ្មពេក។ ការប្រើបា្រស់នូវទូរស័ព្ទៈ មូលហេតុដែលធ្វើឱ្យឆាប់អស់ថ្មមានដូចជាការប្រើបា្រស់ច្រើននូវប្រព័ន្ធកម្មវិធីដូចជា Siri, Reminder -ល- កម្មវិធីទាំងនេះសុទ្ធសឹងជាកម្មវិធីដែលធ្វើអោយទូរស័ព្វរបស់លោកអ្នកឆាប់អស់ថ្ម។ ខាងក្រោមនេះជាវិធីសាស្រ្តងាយៗក្នុងការដោះស្រាយបញ្ហាឆាប់អស់ថ្ម -Restart/Reset ទូរស័ព្វiPhoneរបស់លោកអ្នក លោកអ្នកគួរតែRestart ឫ Reset iPhone របស់អ្នកបើសិនជាអ្នកមិនដែលធ្វើវាសោះឬក៏ប្រើវាជាប់រយៈពេលយូរមកហើយ។ -Power Cycleយូរៗម្តងអ្នកគួរតែប្រើទូរស័ព្វរបស់អ្នកអោយអស់ថ្មតែម្តងហើយចាំអ្នកចាប់ផ្តើមដាក់វាបញ្ជូលថ្មអោយពេញម្តងទៀត។ –លោកអ្នកគួរតែ Restore ទូរស័ព្វរបស់អ្នកនូវពេលដែលវាដំនើរការមិនសូវស្រួលឫស៊ីថ្មពេក(តែកុំBackupហើយRestore ពី Backup មកវិញព្រោះរាល់បញ្ហានិងការកំណត់ទាំងឡាយនឹងមកវិញដដែល) វិធីសន្សំសំចៃថ្ម -បិទនូវការដំនើរការរបស់កម្មវិធី Siri -បិទនូវប្រតិបត្តិការស្វែងរកទីតាំងដោយស្វ័យប្រវត្តិ(Location Services) -បិទនូវប្រតិបត្តិការដាស់តឿន(Notifications) -បិទប្រព័ន្ធអ៊ីនធឺណិត (Cellular Data) នៅពេលមិនប្រើបា្រស់ -បិទកម្មវិធីដែលយើងមិនប្រើបា្រស់នៅពេលយើង Standby -កំណត់ពេលឱ្យវាចាក់សោរដោយស្វ័យប្រវត្តិ (Auto Lock) -បិទនូវប្រតិបត្តិខ្លះដូចជា (Keyboard Clicks, iPod EQ, Screen Brightness, WiFi, Bluetooth, 3G, ) -ពេលយើងចង់ស្តាប់ចំរៀងយើងគួរតែប្រើ Headphones…
Emoji គឺជាមុខងារដ៏ពេញនិយមមួយសម្រាប់អ្នកប្រើប្រាស់អ៊ីនធឺណិតទាំងនៅក្នុងវេបសាយ ឬទូរស័ព្ទចល័ត។ ជាពិសេសគឺសំរាប់ទូរស័ព្តដំណើរការដោយ iOS ឬ Android ជាដើម ប៉ុន្តែចំពោះ iOS វិញកាលពីមុនមិនទាន់មានការដាក់បញ្ចូលមុខងារជាស្រេចនៅឡើយទេ លុះត្រាតែអ្នកប្រើប្រាស់ដោនឡូដកម្មវិធីបន្ថែមដោយត្រូវ Jailbreak ជាដើម។ ហេតុដូច្នេះហើយទើប ក្រុមហ៊ុន Apple បានសំរេចបន្ថែមមុខងារមួយនេះរួចជាស្រេចនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 5 របស់ខ្លួនតែម្តង តែលោកអ្នកត្រូវតែចូលទៅបើកវាសិនទើបអាចប្រើប្រាស់បាន។ សូមលោកអ្នកធ្វើតាមជំហានខាងក្រោមៈ ចូលទៅក្នុង Setting បើក General -> Keyboard -> International Keyboards ចុចលើពាក្យ Add New Keyboard បន្ទាប់មកចុចលើពាក្យ Emoji ចេញពីតារាងរបស់ International Keyboards នោះលោកអ្នកនឹងអាចប្រើប្រាស់បានដោយគ្រាន់តែចុចលើប៊ូតុងប្តូរភាសារបស់ក្តារចុចរួចជាស្រេច។Emoji is one of the most favorite functions in website and mobile applications to show…
ជាធម្មតានៅក្នុងការកំណត់របស់ Windows 7 នៅពេលដែលលោកអ្នកបិទភ្លើងអេក្រង់របស់ Laptop វានឹងកំណត់ថាវាចូលទៅក្នុង Sleep Mode ហើយក៏បញ្ឈប់គ្រប់ដំណើរការដោនឡូដ កូពី និងចែកចាយឯកសារ-ល- ដោយស្វ័យប្រវត្តិ។ ប្រសិនបើលោកអ្នកចង់ទុកកុំព្យូទ័រចោលហើយបិទភ្លើងអេក្រង់ ប៉ុន្តែចង់ឱ្យវានៅដំណើរការដូចធម្មតានោះ លោកអ្នកត្រូវធ្វើការកំណត់ជាថ្មីសំរាប់មុខងារនេះដូចយើងខ្ញុំជម្រាបជូនខាងក្រោម៖ ជំហានទី ១ សូមចុច លើប៊ូតុងចាប់ផ្តើម (Start) រូចមកវាយអក្សរ Power Option នៅក្នុងប្រអប់សំរាប់ស្វែងរក ។ បន្ទាប់មកចុចលើ “Change what closing the lid does” ដូចនៅក្នុងរូបភាពខាងក្រោមៈ ជំហានទី ២ ឥឡូវនេះសូមជ្រើសរើសយក “Do noting” នៅក្នុងជម្រើស “what to do when i close the lid” ដែលមានដូចក្នុងរូបភាពខាងក្រោមដែរៈ ពេលនេះរួចរាល់ហើយBy default in Windows 7, when you close the…
ជាធម្មតានៅពេលដែលលោកអ្នកតំឡើង Mac OS X Lion ជាលើកដំបូង វាមិនបង្ហាញ icon HD ឬ External Disk Drive នៅលើអេក្រង់របស់វាឡើយ។ ដូច្នេះថ្ងៃនេះយើងខ្ញុំសូមបង្ហាញរបៀបកំណត់វាដូចខាងក្រោម៖ ជំហានទី១៖ សូមលោកអ្នកចុចលើប៊ូតុង Finder ដែលនៅលើរបាររបស់ Mac OS X Lion ជំហានទី២៖ សូមចុចលើរបារខាងលើរបស់ Finder ដែលវាស្ថិតនៅក្បែររូបផ្លែប៉ោម បន្ទាប់មកចុចយក Preference ជំហានទី៣៖ ពេលនោះលោកអ្នកនឹងឃើញការកំណត់ជាច្រើន ដូច្នេះសូចចុចលើប៊ូតុង…
AirDrop គឺជាលក្ខណៈពិសេសថ្មីមួយរបស់ Mac OS X Lion 10.7 ដែលអាចឱ្យយើងផ្ទេរ ឬបញ្ជូនឯកសារពីកុំព្យូទ័រ Mac មួយទៅមួយបានយ៉ាងងាយស្រួល និងស្វែងរកម៉ាស៊ីនព្រីនតាម Local Network បានទៀតផង។ កាន់តែពិសេសជាងនេះទៅទៀតនោះគឺយើងមិនចាំបាច់វាយលេខបណ្តាញ (Network) ចូលឡើយមានន័យថាប្រើប្រាស់វាស្រដៀងគ្នាទៅនឹងការប្រើប្រាស់ Bluetooth អញ្ចឹងដែរហើយអាចប្រើបានក្នុងរង្វង់ចំងាយ 30 ហ្វីត (ប្រហែលជិតដប់ម៉ែត្រ)។ តំរូវការចាំបាច់ក្នុងការប្រើប្រាស់វា ប្រសិនបើលោកអ្នកទើបតែចាប់ផ្តើមប្រើប្រាស់វានោះប្រហែលជាលោកអ្នកមិនអាចមើលឃើញសញ្ញា AirDrop នៅក្នុង Finder នៅឡើយទេ។ ដូច្នេះលោកអ្នកត្រូវតែបើក Finder សិនបន្ទាប់មកចុចត្រង់ Hide ដើម្បីបង្ហាញអំពីកន្លែងផ្ទុកឯកសាររបស់កុំព្យូទ័រ ក៏ដូចជា AirDrop ផងដែរ។ តំរូវការចាំបាច់នោះគឺកុំព្យូទ័រ Mac របស់លោកអ្នកត្រូវផលិតយ៉ាងហោចណាស់នៅចុងឆ្នាំ 2008 ដែរ បើមិនដូច្នោះទេនឹងមិនអាចប្រើមុខងារនេះបានឡើយ។ បន្ទាប់មកទៀតលោកអ្នកត្រូវបើក AirDrop នៅក្នុងកុំព្យូទ័រទាំងពីរដែលលោកអ្នកចង់ផ្ទេរ ឬបញ្ជូនឯកសារចេញចូល។ ពេលនោះលោកអ្នកនឹងឃើញរូបភាពកុំព្យូទ័រនៅក្នុងរ៉ាដាររបស់វា (សូមមើលរូបភាពខាងក្រោម) បន្ទាប់មកលោកអ្នកគ្រាន់តែទាញឯកសារណាមួយទៅដាក់ពីលើរូបកុំព្យូទ័រហើយចុច Send ទៅរួចជាស្រេច៖ …
Mac OS X Lion Also Has Khmer Input Source
បន្ទាប់ពីយើងខ្ញុំបានតំឡើង Mac OS X Lion រួចមកយើងឃើញថាឥឡូវនេះគេបានបញ្ចូលក្តារចុច និងភាសាខ្មែរចូលក្នុងប្រព័ន្ធដំណើរការរបស់វាតែម្តង។ ដូច្នេះភាសាខ្មែររបស់យើងពិតជាកំពុងតែទទួលស្គាល់ដោយសំនាក់ក្រុមហ៊ុនកុំព្យូទ័រហើយ។ បំដូងគេនោះគឺក្រុមហ៊ុន Microsoft ដែលបានដាក់បញ្ចូលភាសាខ្មែរចូលនៅក្នុង Windows 7 របស់ខ្លួន បន្ទាប់មកនេះគឺក្រុមហ៊ុន Apple ដែលទើបតែបានធ្វើដូចគ្នាផងដែរ។ សូមមើលរបៀបកំណត់អក្សរខ្មែរនៅក្នុង Mac OS X Lion ដូចខាងក្រោមៈ 1. ចុចលើរូបផ្លែប៉ោមនៅខាងឆ្វេងដៃផ្នែកខាងលើ 2. ស្វែងរកនិងចុចលើ System Preference 3. ចុចលើ Language & Text 4. ជ្រើសរើសយក Input Source 5. ទាញ mouse ចុះមកក្រោមស្វែងរកពាក្យថា Khmer 6. និងគូសសញ្ញា Tick នៅក្នុងប្រអប់ Khmer នោះលោកអ្នកនឹងឃើញរូបទង់ជាតិនៅខាងស្តាំដៃផ្នែកខាងលើ ដែលលោកអ្នកអាចក្តារចុចបាន After…
សូមធ្វើតាមជំហាននីមួយៗខាងក្រោមនេះ 1. ត្រូវបើកកម្មវិធី Firefox បន្ទាប់មកត្រូវវាយអក្សរ “about:config” 2. ពេលវាចេញផ្ទាំងអក្សរមួយមក លោកអ្នកចុចជ្រើសរើសយកពាក្យយល់ព្រម 3. ពេលនោះលោកអ្នកនឹងឃើញតារាងអក្សរជាច្រើនជួរ 4. ត្រូវស្វែងរកអក្សរ “network.http.pipelining” ហើយចុច mouse ខាងស្តាំ ជ្រើសរើសយក Toggle ដើម្បីប្តូរតំលៃពី false ទៅ true 5. បន្ទាប់មកទៀតស្វែងរកអក្សរ “network.http.proxy.pipelining” រួចចុច mouse ខាងស្តាំងជ្រើសរើសយក Toggle ដើម្បីប្តូរតំលៃពី false ទៅ true ដូចក្នុងជំហានទី 4 ដែរ 6. បន្ទាប់មកទៀតស្វែងរកអក្សរ “network.http.pipelining.maxrequests” រួចហើយចុច mouse ខាងស្តាំងជ្រើសរើសយក Modify ទើបប្តូរលេខដែលនៅក្នុងប្រអប់ពីទាប ទៅខ្ពស់ ដូចជា 10 20 ឬ 30 ក៏បាន 7. រូចមកលោកអ្នកចុច…
នៅក្នុង Facebook ឬ Twitter ពេលមិត្តអ្នកឈប់ធ្វើជាមិត្តរបស់អ្នក អ្នកនឹងមិនទទួល email ឬ notification អ្វីពាក់ព័ន្ធទៅនឹងរឿងនេះទេ។ ដូចេ្នះហើយទើបក្រុមហ៊ុន TwentyFeet ត្រូវបានបង្កើតទ្បើង ដើម្បីផ្តល់សេវាកម្មនេះ។ អ្វីដែល TwentyFeet ធ្វើគឺភ្ជាប់គណនី Facebook ឬ Twitter របស់អ្នក ទៅនឹងគេហទំព័ររបស់គេ បន្ទាប់មក TwentyFeet នឹងធ្វើការតាមដាន គណនីរបស់អ្នកដើម្បីកត់ត្រានូវអ្នកដែលឈប់ធ្វើជាមិត្តអ្នក។ TwentyFeet ផ្តល់សេវាកម្មនេះដោយឥតគិតប្រាក់ សំរាប់គណនី២ ដែលចុះឈ្មោះលើកដំបូង តែសំរាប់គណនីពាណិជ្ជកម្ម នឹងត្រូវគិតថ្លៃ $2.49 សំរាប់១គណនីបន្ថែម។ សូមចូលទៅកាន់គេហទំព័រ TwentyFeet.com ដើម្បីស្វែងយល់ពីព័ត៌មានបន្ថែម ឬសំរាប់ការចុះឈ្មោះប្រើសេវាកម្មនេះ។ ខាងក្រោមជាវីដេអូរបស់ក្រុមហ៊ុន TwentyFeet បង្ហាញអំពីការប្រើប្រាស់សេវាកម្មនេះ [tubepress video=”FP8qdlChnnw”]While both Twitter and Facebook are all too keen to send us emails…