មាតិកា

  1. សេចក្តីផ្តើម
  2. គោលបំណង
  3.  តម្រូវការ
  4. ជំហ៊ានទី១៖ បង្កើត Database និង Table
  5. ជំហ៊ានទី២៖ បង្កើត VB Project នៅក្នុង Visual Studio
  6. ជំហ៊ានទី៣៖ បង្កើត Form1 សម្រាប់ Search Data
  7. ជំហ៊ានទី៤៖ បង្កើត Form2 សម្រាប់បង្ហាញ Report
  8. ជំហ៊ានទី៥៖ បង្កើត Dataset
  9. ជំហ៊ានទី៦៖ របៀប Update Dataset
  10. ជំហ៊ានទី៧៖ បង្កើត Report Template
  11. ជំហ៊ានទី៨៖ Add Dataset ទៅក្នុង Report
  12. ជំហ៊ានទី៩៖ ដំណើរការ Project (Run Project)

1. សេចក្តីផ្តើម

Report មានសារៈសំខាន់ណាស់សម្រាប់បង្ហាញប្រាប់យើងអំពីរបាយការណ៍ផ្សេងៗ វាមានលក្ខណៈងាយស្រួលមើល ដើម្បីតាមដានព័ត៌មានរបស់ក្រុមហ៊ុនឬស្ថាប័ន ដូចជាព័ត៌មាននិយោជិក និយោជក របាយការណ៍ហិរញ្ញវត្ថុ ជាដើម។ ជាមួយគ្នានេះដែរ developer អាចធ្វើការបង្កើត report ដោយប្រើប្រាស់ Tool ផ្សេងៗ ដូចជា Report Viewer, Crystal Report, DevExpress -ល-។ ក្នុងនេះខ្ញុំសូមធ្វើការបង្ហាញដោយប្រើប្រាស់នូវ Report Viewer ជាមួយនឹងភាសា vb.net ដើម្បីយកមក design ជា report។ ពីព្រោះ Report Viewer គឺជា component ដែលមានស្រាប់របស់ Microsoft Visual Studio ហើយការប្រើប្រាស់របស់វាគឺមិនមានភាពសាំញុំាឡើយ។ ដើម្បីកាន់តែច្បាស់ ខ្ញុំនឹងធ្វើការបង្ហាញពីរបៀបបង្កើតវា ចាប់ពីដំបូងរហូតដល់បង្កើតបាន report មួយដោយជោគជ័យ។

2. គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

  • របៀបបង្កើត Database
  • របៀបបង្កើត Table
  • របៀបបង្កើត Store Procedure
  • របៀបបង្កើត Report Template
  • របៀបបង្កើត connection database
  • របៀបបង្កើត Dataset, កែប្រែ Dataset
  • របៀប Search ទិន្នន័យតាមរយៈ Form ជាមួយភាសា VB.NET

3. តម្រូវការ

ដើម្បីអាចបង្កើតនូវ report បានយើងត្រូវមាន

  • Microsoft Visual Studio 2015 (Visual Studio មាន version ច្រើនដូចជា visual studio 2008, 2012,…ក្នុងករណីនេះខ្ញុំសូមជ្រើសរើសយក version 2015)
  • SQL Server 2014 Management Studio (SQL Server មាន version ច្រើនដូចជា​SQL Server 2005, 2008,… ក្នុងករណីនេះខ្ញុំសូមជ្រើសរើសយក version 2014)

4. ជំហ៊ានទី១៖ បង្កើត Database និង Table

ដើម្បីបង្កើត Database យើងត្រូវ

  • បើកកម្មវិធី SQL Server 2014 Management Studio
  • Login to SQL Server
  • Right click លើ Database –> New Database…
  • បង្កើតឈ្មោះ database “Student_db”
  • ចុចប៊ូតុង OK
  • យើងទទួលបាន database “Student_db” ដែលមិនទាន់មាន tables នៅឡើយ ដូចរូប
  • បន្ទាប់មកទៀតសូមធ្វើការបង្កើតនូវ Table មួយដែលមានឈ្មោះថា “tbl_student”
  • Right click លើ Tables –> New –> Table…
  • សូមបង្កើត field ដែល stu_id ជា primary key ដូចរូប
  • យើងទទួលបាន Table ដូចរូប
  • ជាចុងក្រោយ សូមធ្វើការបញ្ចូលព័ត៌មានសិស្សក្នុង Tables “tbl_student”

5. ជំហ៊ានទី២៖ បង្កើត VB Project នៅក្នុង Visual Studio

ដើម្បីបង្កើត Project នៅក្នុង Visual Studio

  • បើកកម្មវិធី Microsoft Visual Studio 2015
  • ចុចលើ New Project …
  • Visual Basic –> Windows –> Windows Forms Application
  • ដាក់ឈ្មោះថា “StudentDemo”

6. ជំហ៊ានទី៣៖ បង្កើត Form1 សម្រាប់ Search Data

  • សូមធ្វើការបង្កើត Form និង Control ដូចរូបខាងក្រោម
  • សូមសរសេរកូដនៅក្នុងប៊ូតុង Search
  • ត្រូវបង្កើត connection Dim CN As NewSqlConnection(“Data Source=.;DATABASE=yourDatabaseName;User ID=sa;Password=yourConnectionPassword “)
  • click: មានន័យថាអ្នកកំពុងធ្វើការនៅក្នុង Object Button1
  • sp_rpt_student: គឺជាឈ្មោះ report template
  • @stu_id: គឺជា parameter ដែលត្រូវបញ្ជូនដើម្បីបង្ហាញលទ្ធផលតាមរយៈText
  • Dim frm As New Form2 : បង្កើត Object frm របស់ Form2

7. ជំហ៊ានទី៤៖ បង្កើត Form2 សម្រាប់បង្ហាញ Report

  • បង្កើត Form2 សម្រាប់ Display Report
  • Right click លើ “StudentDemo” សូមមើលរូប
  • ទាញ (drag & drop) Report Viewer ដាក់ចូល Form2
  • យើងនឹងទទួលបានដូចរូប
  • សូមធ្វើការសរសេរកូដនៅក្នុង Form load របស់ Form2
  • ដើម្បីអាចប្រើប្រាស់ object របស់ Report Viewer បាន យើងត្រូវធ្វើការ Imports class របស់វាចូល
    • Imports Microsoft.Reporting.WinForms
  • សរសេរកូដក្នុង Form Load
    • StudentDemo : ត្រូវដាក់អោយដូចទៅនឹងឈ្មោះ Project របស់យើង

8. ជំហ៊ានទី៥៖ បង្កើត Dataset

Dataset គឺជា data ដែលយើងនឹងត្រូវQuery ចេញពី database របស់យើង ដែលវាមានដូចជា Tables, View, Function, និង Store Procedure ជាដើម។

  • និតិវិធីនៃការធ្វើ
    • សូមធ្វើការបង្កើត Store Procedure មួយ ដោយ
    • ចូលទៅកាន់ New Query រួចសរសេរកូដដូចខាងក្រោម
    • ពេលនោះយើងនឹងទទួលបាន procedure មួយឈ្មោះ “sp_rpt_student”
    • ចូលទៅ Visual Studio ដើម្បីបង្កើត Dataset
    • វានឹងបង្ហាញផ្ទាំងមួយទៀតអោយយើងជ្រើសរើស
      • Data
      • Dataset
      • ដាក់ឈ្មោះអោយ Dataset “xsd”
    • Click Add
    • Right click លើកន្លែងទំនេរ
    • Add –> TableAdapter…
    • សូមបង្កើត Connection
    • ចុច New Connection…
    • រូចធ្វើការជ្រើសរើសដូចខាងក្រោម
      • Server Name: ឈ្មោះ server របស់ SQL
      • SQL Server Authentication: សម្រាប់ Log on ទៅកាន់ Server
      • Select or enter a database name: សម្រាប់ជ្រើសរើសយក database
    • សូមចុច Test Connection
    • Click OK
    • Click Next
    • Click Next
    • សូមជ្រើសរើសយក Use existing stored procedures
    • Click Next
    • ត្រង់ Select
    • រើសយក procedure ដែលយើងត្រូវការ
    • Click Next
    • Click Next
    • Click Finish ជាការស្រេច
    • យើងនឹងទទួលបានដូចរូប

9. ជំហ៊ានទី៦៖ របៀប Update Dataset

ប្រសិនបើយើងចង់បន្ថែម Fields ថ្មី ឬក៏លុប Field ណាមួយចេញ ដំបូងយើងត្រូវលុបឬថែម Field នោះនៅក្នុង table សិន។ ប៉ុន្តែសូមកុំភ្លេចមកធ្វើការ update នៅក្នុង​ dataset​ ផងដែរ។

  • របៀបអនុវត្តន៍
    • ចុចលើ dataset ណាមួយដែលចង់ update
    • Right click លើ dataset យកពាក្យថា Configure…
    • របៀបធ្វើគឺដូចគ្នាទៅនឹងពេលដែលយើងបង្កើតអញ្ចឹង
    • បន្ទាប់មកចុច Next
    • Next
    • ហើយចុច Finish

10. ជំហ៊ានទី៧៖ បង្កើត Report Template

  • ដើម្បីបង្កើត Template របស់ Report យើងត្រូវអនុវត្តដូចតទៅ
  • សូមធ្វើការជ្រើសរើសយក ដូចរូប
  • វានឹងបង្ហាញនូវ Report ទទេ ដែលមិនទាន់បានធ្វើការ connect ទៅ database នៅឡើយ
  • ដើម្បីធ្វើការកំណត់ ​Page Setup របស់ Report យើងត្រូវ
    • Right Click នៅលើខាងក្រៅ Report
    • យក Report Properties…
    • វានឹងបង្ហាញផ្ទាំងមួយទៀតសម្រាប់អោយយើងកែប្រែ Page
    • ក្រោយពីយើងធ្វើការកែប្រែរួចរាល់ហើយ សូមធ្វើការដាក់ page header និង page footer អោយReport
    • Right Click លើ Report
    • យក Insert
    • យើងបាន Reportថ្មី ដែលមាន​ page header និង page footer ដូចរូប
    • Page Header: សម្រាប់អោយយើងដាក់ជា Logo និង ចំណងជើងផ្សេងៗ
    • Page Footer: សម្រាប់ដាក់ជើងទំព័រ ដូចជា លេខទំព័រ អ្នករៀបរៀង ជាដើម
  • ដើម្បីដាក់ Logo នៅក្នុង Page Header យើងត្រូវ
    • Right click លើ Page Header
    • យក Insert –> image
    • វានឹងលោតចេញផ្ទាំងមួយឡើង
    • សូមចុច Import… ដើម្បី Import រូបភាពចូល
    • ក្រោយពី import image និង add footer ហើយ
    • ដើម្បីដាក់ Print date និង​ Page យើងគ្រាន់តែជ្រើសរើសនៅ Built-in Field ដូចរូប

11. ជំហ៊ានទី៨៖ Add Dataset ទៅក្នុង Report

បន្ទាប់ពីយើងបង្កើត Report Template រួច ឥលូវសូមធ្វើការ add dataset ចូលទៅក្នុង Report ដើម្បីអាចអោយ report មានទិន្នន័យសម្រាប់បង្ហាញទៅកាន់ Front end

  • Right Click លើ​ Datasets
  • យក Add Dataset…
  • សូមធ្វើការបំពេញដូចរូប
  • Click OK
  • ពេលនោះយើងនឹងទទួលបានដូចរូប
  • ដើម្បីតម្រៀប Fields និមួយៗដាក់ក្នុង Report យើងត្រូវធ្វើដូចតទៅនេះ៖
    • Right click លើ Body របស់ Report
    • យក Insert
    • Table
    • យើងទទួលបានដូចរូប
    • ដើម្បី Add fields ចូលទៅក្នុង Table យើងត្រូវ
      • ចុចអោយចំចំនុចកែងនៃ Column
      • សូមរើសយក Fields​ ដែលយើងចង់បាន
      • ដើម្បីបន្ថែម column យើងគ្រាន់តែ right click លើ column ណាមួយ
      • រួចយក Insert Column –> Left/Right
      • ក្រោយពីតម្រៀបចប់សព្វគ្រប់យើងទទួលបាន Template ដូចរូប

12. ជំហ៊ានទី៩៖ ដំណើរការ Project (Run Project)

ដើម្បី Run Project គ្នុង Visual Studio យើងត្រូវ

  • ចុច F5 លើ Keyboard
  • ឬ ចូលទៅកាន់ menu icon
  • វានឹងបង្ហាញ Form1 មុនគេ ដើម្បីអោយយើងធ្វើការបញ្ចូលនូវលេខ stu_id
  • ចុចលើប៊ូតុង Search
  • ពេលនោះយើងនឹងទទួលបាន Report ដូចរូប