មាតិកា

I.    សេចក្តីផ្តើម

II.   គោលបំណង

III.  តម្រូវការ

IV.  ជំហានទី១៖ បង្កើត Android Project

V.   ជំហានទី២៖ បង្កើត Layout

VI.  ជំហានទី៣៖ សរសេរកូដក្នុង MainActivity

VII. ជំហានទី៤៖ ដំណើរការកម្មវិធី

I.          សេចក្តីផ្តើម

នៅក្នុងមេរៀននេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបបង្កើតម៉ាស៊ីនគិតលេខធម្មតាមួយ ដែលយើងអាចធ្វើការគណនានូវប្រមាណវិធី ដូចជា បូក ដក គុណ ចែក ជាដើម។ បន្ថែមពីនោះទៀតលោកអ្នកក៏អាចធ្វើការ implement បន្ថែមទាក់ទងទៅនឹងប្រមាណវិធីពីជណិត (cos, sin, tan, cotan,…) ផងដែរ។ ដើម្បីកាន់តែងាយយល់សូមធ្វើការអនុវត្តន៏ទាំងអស់គ្នាតាមជំហាននីមួយៗដូចខាងក្រោម។

II.         គោលបំណង

ក្រោយពីអនុវត្តន៍តាម Tutorial នេះ លោកអ្នកនឹងយល់អំពី

  • យល់ដឹងអំពីធ្វើប្រមាណវិធីនៅក្នុង Android
  • យល់ដឹងអំពីរបៀបប្រើប្រាស់ Design Layout
  • យល់ដឹងពីរបៀបប្រើប្រាស់ Control Statement
  • យល់ដឹងពីរបៀបប្រកាស Object Reference

III.        តម្រូវការ

ដើម្បីអាចបង្កើត Android Project បាន យើងត្រូវមាន៖

  • កម្មវិធី Android Studio (version 3.2.1)
  • ត្រូវមាន Internet connection (ករណីដែលយើងចង់ធ្វើការប្រើប្រាស់ gradle ដើម្បីទាញយក library និងករណីផ្សេងៗចាំបាច់ទៀត)
  • Maximum RAM យ៉ាងហោចណាស់ 4GB ឡើង
  • CPU គួរតែជាប្រភេទ intel CORE i3 ឡើងទៅ ទើបប្រសើរ
  • គួរមាន Hard Disk ប្រភេទ SSD ទើបវាពន្លឿនក្នុងការ run android project បានរលូន
  • ត្រូវមាន phone ដែលប្រើប្រាស់ប្រតិបត្តិការ android
  • ករណីដែលយើងគ្មាន Phone ដែលប្រើប្រាស់ប្រតិបត្តិការ Android ទេ យើងក៏អាចធ្វើការប្រើប្រាស់ Genymotion សម្រាប់ធ្វើជា Emulator

IV.       ជំហានទី១៖ បង្កើត Android Project

  • ជាដំបូង សូមធ្វើការបង្កើត Project (មើលមេរៀនមុន ពីរបៀបបង្កើត Android Project)
  • ក្រោយពីបង្កើតរួច យើងនឹងទទួលបាន Project Structure ដូចរូប

V.          ជំហានទី២៖ បង្កើត Layout

  • សូមបង្កើត Layout ដូចរូបខាងក្រោម៖
    • បង្កើតប៊ូតុងចំនួន ១៧
      • ប៊ូតុងលេខមានចំនួន 10 (0​ – 9)
      • ប៊ូតុងប្រមាណវិធីចំនួន 4 (បូក ដក គុណ ចែក)
      • ប៊ូតុងសម្រាប់ចុចក្បៀស  (.)
      • ប៊ូតុងសម្រាប់លុប Clear (C)
      • ប៊ូតុងសម្រាប់បង្ហាញលទ្ទផលឬហៅថាសញ្ញាស្មើ (=)
    • បង្កើត Text View សម្រាប់បញ្ចូលលេខតាមរយៈចុចលើប៊ូតុងនិមួយៗ
  • ក្នុងការបង្កើត Layout ខាងលើ ខ្ញុំសូមលើកយកការសរសេរកូដតាមរយៈ xml មកបង្ហាញ ដូចខាងក្រោមនេះ៖

VI.          ជំហានទី៣៖ សរសេរកូដក្នុង MainActivity

ក្រោយពីយើងបានបង្កើត Layout រួចរាល់ហើយ សូមធ្វើការសរសេរកូដក្នុង class “MainActivity.java” ដើម្បីអាចអោយយើងធ្វើ action ទៅលើប៊ូតុងនិមួយៗបាន។

  • សូមសរសេរកូដដូចខាងក្រោម៖

VII.          ជំហានទី៤៖ ដំណើរការកម្មវិធី

សូមធ្វើការ Run application​ របស់យើង ដោយចូលទៅកាន់

  • មីនុយ Run
  • រើសយក  Run App
  • ជ្រើសរើសយក devices ដែលអ្នកចង់អោយវា Run
  • ក្រោយពីជ្រើសរើសរួច វានឹងលោត Project ឡើង
    • ករណីមិនទាន់បានបញ្ចូលលេខ
  • ករណីធ្វើប្រមាណវិធីបូក
  • ចំពោះប្រមាណវិធីផ្សេងៗ ការអនុវត្តន៏ដូចៗគ្នា។