មាតិកា សេចក្តីផ្តើម គោលបំណង តម្រូវការ ការបង្កើត Table ការបង្កើត procedure សម្រាប់ CREATE ការបង្កើត procedure សម្រាប់ READ ការបង្កើត procedure សម្រាប់ UPDATE ការបង្កើត procedure សម្រាប់ DELETE ឯកសារយោង 1. សេចក្តីផ្តើម CRUD មកពីពាក្យថា Create, Read, Update, Delete។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការបង្កើត application មិនថានៅក្នុង web application, desktop application ក៏ដូចជា mobile application។ ខាងក្រោមនេះយើងនឹងលើកយកនូវការប្រើប្រាស់ CRUDជាមួយនឹង SQL Server ដែលអាចជាជំនួយក្នុងការយកទៅប្រើប្រាស់ទៅតាមគោលបំណងរបស់យើង។ 2. គោលបំណង ក្រោយពីសិក្សាតាម Tutorial នេះ លោកអ្នកនឹងយល់អំពី មូលដ្ឋានគ្រឹះក្នុងការបង្កើត Store Procedure…